ឯកឧត្តម រាម សុមាន ប្រជុំបើកការដ្ឋាននាំគ្រឿងចក្រជីកស្តាស្រះជូនប្រជាពលរដ្ឋនៅភូមិកោះកែវ


ថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ​ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២​ត្រូវនឹងថ្ងៃទី៥ ខែមករា​ឆ្នាំ២០១៩ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅ ដឹកនាំដោយ ឯកឧត្តម រាមសុមាន ជាប្រធានក្រុមការងារ អមដំណើរដោយលោក នុត សោភិរក្ស ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប៉ូចសាអែម អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារចុះជួយភូមិស្រែអន្ទាក់ និងភូមិកោះកែវ និងលោក យឿម ភឿន មេឃុំសាលាក្រៅ ព្រមទាំងសមាជិកសមាជិការក្រុមការងារថ្នាក់ខេត្តមួយចំនួនទៀត បានចុះប្រជុំបើកការដ្ឋាននាំគ្រឿងចក្រជីកស្តាស្រះជូនប្រជាពលរដ្ឋនៅភូមិកោះកែវ តាមសំណើសំណូមពរប្រជាពលរដ្ឋ ក្នុងពេលចុះឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ ក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន ដែលមានទំហ៊ំ ២៨ គុណនឹង ១៧ មែត្រ និងមានជំរៅ៥មែត្រ និងមានចាក់ជណ្តើរបេតុងប្រវែង ៧មែត្រ ទទឹង១មែត្រ សម្រាប់អោយប្រជាពលរដ្ឋងាយស្រួលដល់ការចុះដងទឹកប្រើប្រាស់។

ក្នុងឱកាសនោះដែរ ឯកឧត្តម រាម សុមាន  ប្រធានក្រុមការងារក៏បានណែនាំអោយគ្រឿងចក្រវាយព្រៃដីសហគមន៌ជុំវិញស្រះ ដែលមានទំហ៊ំប្រមាណចំនួន៨,២៥០មែត្រការ៉េ ដើម្បីរៀបចំកន្លែងចាក់អាចម៌ដី លើកខឿនត្រៀមធ្វើសាលាឆទានតាមសំណើរសំណូមពររបស់ប្រជាពលរដ្ឋផងដែរ៕

ដោយ៖ វួច ពឿន