ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធដែលមានភារៈកិច្ចការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិនត្រូវពង្រឹងកិច្ចការពារដែនអធិបតេយ្យភាពជាតិអោយរឹងមាំ និងទប់ស្កាត់អោយបានដាច់ខាត សកម្មភាពកាប់រានទន្រ្ទានដីក្នុងចំណុចព្រំដែនដែលមិនទាន់បានកំណត់ជាក់លាក់ស្របច្បាប់ជាមួយភាគី-ថៃនៅឡើយ


(10-02-2016) ប៉ៃលិន៖ កាល​ពី​ថ្ងៃទី១០​កុម្ភៈ​ឆ្នាំ២០១៦​ ឯក​ឧត្តម​ កើត ​សុធា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ បាន​ដឹកនាំ​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត ​និង​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ឧត្តមសេនីយ៏​ទោ ​ ឈាង​ អ៊ិត​ មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ​៥​ប្រចាំទិស ​ លោក​ឧត្តម​សេនីយ៏​ទោ​ជឹម​ ចំណាន​ ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំ​ដែន​អគ្គ​បញ្ជា​ការ ​លោក​ឧត្តម​សេនីយ៏​ត្រី​ព្រំ​ប៉ាត់​មេបញ្ជាការ​កង​តំបន់​ប្រតិបត្ត​ការ​សឹក​រង​ខេត្ត ​លោក​ឧត្តម​សេនីយ៏ត្រី ​ជា ​ចាន់ឌិន ​ស្នង​ការ​រដ្ឋាន​នគរ​បាល​ខេត្ត​ អស់​ លោក​ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​មួយ​ចំនួន​ទៀត​ បាន​ចុះ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​ស្រប​ខ្សែ​ព្រំដែន​កម្ពុជា​-​ថៃ ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​២០គីឡូម៉ែត្រ ​ចាប់​ពី​ផ្លូវ​បំបែក​ផ្លូវ​ជាតិ​លេខ​ ៥៧​ ត្រង់​ចំណុច​ភូមិ​ផ្សាព្រំ ​ឃុំស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ឆ្ពោះ​ទៅ​ដល់​អូរអែម ​សង្កាត់​បយ៉ាខា ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ដែល​អនុវត្ត​គំរោង​ដោយ​កង​វិស្វកម្ម​អគ្គ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេមរៈ​ភូមិន្ទ​ ។ ​ ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៏​ជំរុញ​ដល់​កង​កម្លាំង​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​មាន​ភារៈកិច្ច​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​កិច្ច​ការពារ​ដែន​អធិប​តេយ្យភាព​ជាតិ​អោយ​បាន​រឹងមាំ​ និង​ទប់​ស្កាត់​អោយ​បាន​ដាច់​ខាត​នូវ​សកម្ម​ភាព​អាណាធិ​បតេយ្យ​កាប់​រាន​ទន្រ្ទាន​កាន់​កាប់​ដី​ធ្វើ​កម្ម​សិទ្ធ​នៅ​ក្នុង​តំបន់​ព្រំដែន​ដែល​មិន​ទាន់​បាន​កំណត់​ច្បាស់​លាស់​ស្រប​ច្បាប់​ជា​មួយ​ភាគី​ ថៃ​នៅឡើយ ​ ដោយ​រក្សា​តំបន់​ទាំង​នោះ ​ទុក​អោយ​នៅ​មាន​សភាព​ដើម​ទាំង​អស់​ ហើយ​បើមាន​បញ្ហា​អ្វី​កើត​ឡើង​គឺ​ទុក​អោយ​គណៈ​កម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​។​(​ឃ្លីប​)​

ទាក់​ទង​នឹង​សកម្ម​ភាព​កាប់​ព្រៃ​នៅ​ក្នុង​តំបន់​ហាម​ឃាត់​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ​នេះ ​  លោក​ឧត្តម​សេនីយ៍ត្រី ​ជា ​ចាន់ឌិន ​ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃលិន​បាន​បញ្ជាក់​ថា​កម្លាំង​សមត្ថកិច្ច​របស់​លោក ​បាន​សហការ​ជា​មួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​ដែល​មាន​ភារកិច្ច​ការពារ​ព្រំដែន​បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​ដែន​អធិប​តេយ្យភាព​ជាតិ​របស់​យើង​ជាប់​ជា​ប្រចាំ ​។​ប៉ុន្តែ​កន្លង​មក​នេះ​មាន​បងប្អូន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​កាប់​រាន​ដី​ធ្វើ​ចំការ​ចូល​ក្នុង​តំបន់​ហាម​ឃាត់​ដែល​ជា​តំបន់​មិន​ទាន់​បាន​កំណត់​ជាក់​លាក់​រវាង​ព្រំដែន​កម្ពុជា​-​ថៃ​ ច្បាស់​លាស់​នៅ​ឡើយ​។​ ដូច្នេះ​កម្លាំង​សមត្ថ​កិច្ច​បាន​ទប់ស្កាត់​កុំ​អោយ​ប្រជា​ពល​រដ្ឋ​យើង​បន្ត​កាប់​រាន​ដីព្រៃ​ក្នុង​តំបន់​នេះ​បន្ត​ទៀត​ ដើម្បី​កុំ​អោយ​មាន​ការ​យល់​ច្រឡំ​ពី​ភាគី​ថៃ​ ។​(​ឃ្លីប​)​

​      តមក​នៅ​ថៃ្ង​ដដែល​នេះ​ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​រួមដំណើរ​ដោយ​លោក​ឧត្តម​សេនីយ៍ទោ ​ជឹម ​ចំណាន ​លោក​ឧត្តម​សេនីយ៍ត្រី ​ជា​ ចាន់ឌិន ​ស្នងការ​នគរ​បាល​ខេត្ត ​លោក ​គង់ដួង ​ប្រធាន​មន្ទីរព័ត៌​មាន​ខេត្ត​ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ច្រក​ទ្វា​អន្តរជាតិ​ព្រំ ​ស្ថិត​ក្នុង​ភូមិ​ផ្សាព្រំ ​ឃុំស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ព្រម​ទាំង​បាន​ណែនាំ​អោយ​មន្ត្រី​ជំនាញ​ប្រចាំការ​ច្រក​ទ្វា​អន្តរ​ជាតិ​ព្រំរៀប​ចំ​ទី​កន្លែង​តាម​ស្ថាប័ន​អោយ​មាន​អនាម័យ​និង​សោភ័ណ្ណ​ភាព​ល្អ ​ដើម្បី​ទាក់​ទាញ ​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរ​ជាតិ​មក​កំសាន្ត​នៅ​ខេត្ត​ប៉ៃលិន​អោយ​បាន​កាន់​តែ​ច្រើន​ឡើង​។ ​ឯក​ឧត្តម​អភិបាល​ខេត្ត​បាន​ណែនាំ​អោយ​មន្រ្តី​ច្រក​ទ្វា​កាត់​សម្អាត​ដើម​ឈើ ​រៀប​ចំ​សួន​ផ្កា​ដាំ​បង្គោល​ដង​ទង់​ជាតិ​អាស៊ាន ​និង​ទង់​ជាតិ​ប្រទេស​សមា​ជិកអាស៊ាន​ទាំង​១០ ​ជា​ការ​អបអរ​សាទរ​ដល់​ការ​ចូល​ជា​ធរមាន​នៃ​សមាគម​អាស៊ាន ​និង​ស្វាគមន៏​ប្រជា​ជាតិ​អាស៊ាន​ជា​និច្ច​ក្នុង​ដំណើរ​កំសាន្ត​ទស្សនា​កម្ពុជា​ទឹក​ដី​អង្គរ​ដ៏​បវ​នៃ​យើង ​។​ឯក​ឧត្តម​បាន​ជំរុញ​បន្ថែម​ដល់​មន្ត្រី​ប្រចាំ​ការ​ច្រក​ទ្វា​អន្តរជាតិ​ព្រំ​ត្រូវ​បង្កើន​ការងារ​ទំនាក់​ទំនង​ល្អ​ជា​មួយ​ភាគី​ថៃ​អោយ​បាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ​ដើម្បី​បង្កើន​ជំនឿ​ទុក​ចិត្ត​គ្នា​ សហការ​ការ​គ្នា ​សម្រប​សម្រួល​ផ្តល់​លទ្ឋភាព​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចេញ​ចូល​ទៅ​មក​រកស៊ី​កាន់​តែ​ងាយ​ស្រួល​ឆាប់​រហ័ស​និង​ស្រប​ច្បាប់​។​

cpp-10-02-2016-001 cpp-10-02-2016-002 cpp-10-02-2016-003 cpp-10-02-2016-004 cpp-10-02-2016-005 cpp-10-02-2016-006 cpp-10-02-2016-007 cpp-10-02-2016-008 cpp-10-02-2016-009 cpp-10-02-2016-010vv

[youtube id= “5rl2aSKuTQQ”]