លោកឌិន គឹម ប្រធានក្រុមការងារគណ:បក្សកម្ពុជា ចុះជួយសង្កាត់ទួលល្វា ជួបប្រជុំជាមួយបក្សភូមិ បក្សសង្កាត់ ពិនិត្យសភាពការណ៏នៅតាមភូមិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ


​(13-04-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី១៣ ​ខែ​មេសា ​ឆ្នាំ​២០១៦ ​ត្រូវ​នឹង​ថ្ងៃ​ទី១​ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​លោក​ឌិន ​គឹម ​ប្រធាន​ក្រុម​ការងារ​គណ:​បក្ស​កម្ពុជា ​ចុះ​ជួយ​សង្កាត់​ទួល​ល្វា ​បាន​ជួប​ប្រជុំ​ជា​មួយ ​បក្ស​ភូមិ ​បក្ស​សង្កាត់ ​និង​សមា​ជិក​ក្រុម​ការងារ ​ដើម្បី​ពិនិត្យ​សភាព​ការណ៏​នៅ​តាម​ភូមិ ​និង​ត្រៀម​បង្ការ ​សង្គ្រោះ ​ដោះ​ស្រាយ​រាល់​បញ្ហា​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ ជា​យថា​ហេតុ ​មក​លើ​ប្រជា​ពល​រដ្ឋ​យើង ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ។​ លោក​មាន​ប្រសាសន៏ថា​ ក្នុង​រយ:​ពេល​៤ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជាតិ ​ចាប់​ពីថ្ងៃ ​១៣ ​១៤​ ១៥​ និង​ ថ្ងៃ១៦ ​ខែ​មេសា​ឆ្នាំ​២១០៦​ នេះ ​នៅ​តាម​ភូមិ​នីមួយ​ៗ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្ដាប់​ឲ្យ​បាន​នូវ​រាល់​បញ្ហា​ទាំង​ឡាយ​ណា ​ដែល​ធ្វើ​ឲ្យ​ប៉:​ពាល់​ដល់​សន្តិសុខ​សង្គម ​និង​ការ​លេង​កំ សាន្ត​សប្បាយ ​របស់​ប្រជា​ពល​រដ្ឋ​យើង ​ស្នើ​មេភូមិ​ទាំង​ត្រូវ​មាន​វិធាន​ការ ​ឬ​រាយការណ៏ ​ជូន​សម្ថកិច្ច ​ឬ​ រាយការណ៏​មក​ក្រុម​ការងារ​ជា​បន្ទាន់ ​ដើម្បី​យើង​រួម​គ្នា​ដោះ​ស្រាយ​ឲ្យ​បាន​ទាន់​ពេល​។ ​បញ្ហា​មួយ​ទៀត ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ណែនាំ ​ដល់​ប្រជា​ពល​រដ្ឋ​យើង​ឲ្យ​ពួក​គាត់ ​ត្រូវ​គោរព​ច្បាប់​ចរាចរ​ឲ្យ​បាន​ម៉ើង​ម៉ាត់​បំផុត ​ជៀស​វាង​ការ​បើក​បរ ​មាន​គ្រោះថ្នាក់​ចរាចរ ​កុំ​ឲ្យ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ​ជួប​ជុំ​ក្រុម​គ្រួសារ​សម្បាយ​រីករាយ  ​ក្លាយ​ជា​ទុក្ខ​សោក ​ ហើយ​បញ្ហា​សំខាន់​មួយ​ទៀត ​គឺ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គីភ័យ​ ព្រោះ​ថា​ក្នុង​ខែ​មេសា​ឆ្នាំ​នេះ​ អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ណាស់​ ។ ​ បើ​យើង​ពុំ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ចំពោះ​ភ្លើង​ផ្សែង​ទេ ​គឺវា​អាច​បង្ករ​ទៅ​ជា​អគ្គីភ័យ​ឆាប​ឆេះ​ រីករាល​ដាល ​ឆេះ​ផ្ទះ​សម្បែង​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​បាន​។​ ក្នុង​ឱកាស​នេះ​ផង​ដែរ​ ក្នុង​នាម​ក្រុម​ការងារ​ លោក​បាន​ឧបត្ថម្ភ​ថវិការ​ដល់​លោក​មេ​ភូមិ​ អនុ​ប្រធាន​ភូមិ ​ចំនួន​៣៣ ​នាក់​ និង​លោក​ចៅ​សង្កាត់ ​៤នាក់​ ក្នុង​ម្នាក់​ៗ ​៥០.០០០រៀល ​ហើយ​បាន​ប្រគល់​ទង់​ជាតិ​ចំនួន ​៧០ ទង់ ​ដល់​លោក​ភូមិ ​សម្រាប់​ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​គ្មាន​ទង់​ជាតិ​ចង​នៅ​មុខ​ផ្ទះ​ផង​ដែរ​។​

cpp-13-04-2016-001 cpp-13-04-2016-002 cpp-13-04-2016-003 cpp-13-04-2016-004v

[youtube id= “Ug5qSZRw2og”]