លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ដឹកទឹកចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន៤៥គ្រួសារ


​        (28-04-2016) ប៉ៃលិន៖ នៅព្រឹក​ថ្ងៃទី២៨​ ខែមេសា ​ឆ្នាំ២០១៦ ​លោក​ ស៊ុន​ យី​ អភិបាល​ក្រុង​ប៉ៃលិន​សហការ​ជាមួយ​កងរាជ​អាវុធ​ហត្ថក្រុង ​បាន​ដឹក​ទឹក​ចែក​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ដែល​ខ្វះ​ខាត​ទឹក​ប្រើប្រាស់ ​ចំនូន​៤៥គ្រួសារ​ស្មើ​នឹង​មនុស្ស​រាយ​ចំនួន​២៧៥នាក់ ​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ខៀវ ​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​         លោក ​ស៊ុន​ យី​ អភិបាល​ក្រុង​ប៉ៃលិន​លើក​ឡើង​ថា​៖​ដោយ​សារឆ្នាំ​នេះ​មាន​ការជូប​គ្រោះ​រាំងស្ងួត ​ការ​បម្រែ​បម្រួល​អាកាស​ធាតុ ​ ​មាន​ការ​កើន​ឡើង​កំដៅ​ខ្លាំង​ធ្វើ​អោយ ស្រះ​ទឹក​អណ្តូង​ អូរ​ ស្ទឹង​ បាន​រីង​ហួតហែង​ស្ទើ​ទាំង​អស់​ដែល​ធ្វើ​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង ​ខ្វះខាត​ទឹក​យក​មក​ប្រើប្រាស់​និង​បរិភោគ​ប្រចាំថ្ងៃ​។ ​ដូច្នេះ​អាជ្ញាធរ​ក្រុង​និង​កង​កម្លាំង​អាវុធ​បាន​សហការ​គ្នា​ធ្វើ​យុទ្ធនា​ការ​ដឹកទឹក​ចែក​ជួន​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ដែល​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នៅ​តាម​ភូមិ​នានា ​ធ្វើ​យ៉ាង​ណា​ជួយ​សំរាល​ការ​លំបាក​របស់​បងប្អូន​អោយ​បាន​ទាន់​ពេល​វាលា​។​ជាក់​ស្តែង​ពេល​នេះ ​ថ្នាក់​ដឹកនាំ​ខេត្ត​និង​អាជ្ញាធរ​គ្រប់​ថ្នាក់​បាន​គិត​គូរ​និង​ព្រួយ​បារម្មណ៍​យ៉ាង​ខ្លាំង​ពី​ ស្ថាន​ភាព​ខ្វះ​ខាត​ទឹក ​ហើយ​បាន​សហការ​គ្នា​ដឹក​ទឹក​ចែក​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​ ស្រប​តាម​ការណែនាំ​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​ឱកាស​ពិធី​សម្ពោធ​បើក​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ផ្លូវ​ជាតិ​លេខ៥៦​និង​ផ្លូវ​ចូល​ប្រាសាទ​បន្ទាយ​ឆ្មា​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្រោម​ហិរញ្ញប្ប​ទាន​សាធារណៈ​កូរ៉េ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កាល​ពី​ថ្ងៃទី​២៦​មេសា​ឆ្នាំ២០១៦​កន្លង​ទៅនេះ ​បាន​ដាក់​ចេញ​នៅ​យុទ្ធនាការ​នៅ​ក្នុង​ក្រម​ខ័ណ្ខ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ដោះ​ស្រាយ​និង​ចែក​ចាយ​ទឹក​ជូន​ប្រជា​ពល​រដ្ឋ ​ដែល​រងគ្រោះ​មហន្ត​រាយ​ខ្វះ​ទឹក​សំរាប់​ប្រើប្រាស់ ​តំរូវ​ការ​ប្រចាំថ្ងៃ​។​

cpp-28-04-2016-001 cpp-28-04-2016-002 cpp-28-04-2016-003 cpp-28-04-2016-004vv

[youtube id= “ydOoPaFc9LA”]