រដ្ឋបាលខេត្តប៉ៃលិន នាំយកអំណោយស្បៀងទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសាររស់ នៅឃុំស្ទឹងត្រង់


(24-10-2016) ប៉ៃលិន៖ ​ថ្ងៃទី២៤​ ខែតុលា ​ឆ្នាំ២០១៦ ​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​ ដែល​មាន​លោក​ជំទាវ​ ជា​ លាភ​ អភិបាល​រង​ខេត្ត​ ជា​តំណាង,​ បាន​ដឹកនាំ​ក្រុម​ការងារ​ខេត្ត​មាន​៖ ​លោក​ស្រី​ឧត្តម​សេនីយ៍ ​សាន់ ​សាវឿន ​ស្នង​ការ​រង​នគរ​បាល​ខេត្ត​ លោក​ ស្រី ​ប៊ុន ​គឹមហេង ​អនុ​ប្រធាន​មន្ទីរ​សង្គម​កិច្ច ​និង​អតីត​យុទ្ធ​ជន​ លោក​ស្រី ​គង់​ សុភ័ក្រ ​ បាន​នាំ​យក​អំណោយ​ស្បៀង​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​សរុប​ចំនួន​១០គ្រួសារ ​ ដែល​មាន​៨គ្រួសារ​រស់នៅ​ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ ​និង​ ២គ្រួសារ​រស់នៅ​ក្នុង​សង្កាត់​ទួល​ល្វា​ ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​អំណោយ​ស្បៀង​ដែល​បាន​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​នា​ពេល​នោះ ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​ ២០Kg​ ទឹក​សុទ្ធ​អង្គ​ពូរ៉ូ​មួយ​យួរ ​ទឹក​ត្រី៣​ដប​ និង​ ទឹក​ស៊ីអ៊ីវ​៣ដប​ ប៊ីចេង​មួយ​កញ្ចប់​ អំបិល​២កញ្ចប់ ​និង​មី១០​កញ្ចប់​។​

​លោក​ជំទាវ ​ជា ​លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា ​ដោយ​ទទួល​បាន​ ការ​ណែនាំ​ពី​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន,​ ក្រុម​ការងារ​ខេត្ត​  បាន​ចុះ​យក​អំណោយ​ស្បៀង​ទាំង​នេះ ​ មក​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​យើង ​ដែល​កំពុង​មាន​ការ​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ​។​ លោក​ជំទាវ​បាន​បន្ត​ថា ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​មាន​ការ​គិតគូ​ជានិច្ច​ពី​សុខ​ទុក្ខ​ និង​ជីវភាព​រស់​នៅ​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង ​ហើយ​តែង​តែ​ណែនាំ​អោយ​ក្រុម​ការងារ​ខេត្ត​ ចុះ​នាំយក​អំណោយ​មក​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​របស់​យើង​។ ​លោក​ជំទាវ​ក៏​បាន​ណែនាំ​សូម​អោយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ត​ថែ​ទាំ​សុខ​ភាព​អោយ​បាន​ល្អ ​ ត្រូវ​រស់នៅ​ស្អាត​ ផឹក​ស្អាត​ មាន​អនាម័យ​ និង​ដេក​ក្នុង​មុង​។​ បងប្អូន​នារីៗ ​ដែល​មាន​ផ្ទៃពោះ​ត្រូវ​ទៅ​ពិនិត្យ​ពោះ​អោយ​បាន​ទៀង​ទាត់​នៅ​មណ្ឌល​សុខ​ភាព​, ចំណែក​ម្តាយ​ដែល​ទើប​សំរាល​កូន​ក៏​ត្រូវ​ប្រញាប់​ទៅ​ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋាន​អោយ​កូន​អោយ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​។ ​លោក​ជំទាវ​ក៏​បាន​ណែនាំ​សូម​អោយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​អោយ​បាន​គ្រប់​គ្នា​ សំរាប់​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំ ​ឃុំ ​សង្កាត់ ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​។

cpp-24-10-2016-001 cpp-24-10-2016-002 cpp-24-10-2016-003 cpp-24-10-2016-004vv

[youtube id= “ytIwh5bAykg”]