លោក ស៊ុន យី ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិនអញ្ជើញសាកសួរសុខទុកលោក សួន អ៊ន់ ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់អូរតាវ៉ៅដែលកំពុងសម្រាកព្យាបាលជំងឺ


(30-06-2015) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី៣០ ​ខែ​មិថុនា ​ឆ្នាំ​២០១៥ ​លោក​ ស៊ុន​ យី​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ប៉ៃលិន ​និង​ក្រុម​ការងារ​បាន​អញ្ជើញ​សាក​សួរ​សុខ​ទុក​លោក ​សួន ​អ៊ន់​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​អូតាវ៉ៅ​ដែល​កុំពុង​សម្រាក​ព្យា​បាល​ជំងឺ​នៅ​គេហដ្ឋាន​​ក្នុង​ភូមិ​ដីក្រហម​ សង្កាត់​អូរតាវ៉ៅ​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន។​

 ក្នុង​ឪកាស​នោះ​លោក​ ស៊ុន​ យី​ បាន​ពាំ​នាំ​បណ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ឯកឧត្តម​កើត​សុធា ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ដោយ​សេចក្តី​នឹក​រលឹក​ និង​ជូន​ពរ​ដល់​លោក ​សួន ​អ៊ន់ ​បាន​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​ដើម្បី​បំពេញ​ការងា​របំរើ​ប្រជាជន​។

លោក ​ស៊ុន​ យី ​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​លោក​ សួន​ អ៊ន់​ និង​ក្រុម​គ្រួសារ​សូម​កុំ​អោយ​មាន​ការ​អស់​សង្ឃឹម​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ព្យា​បាល​ជំងឺ​អោយ​ឆាប់​ជា​សះ​ស្បើយ​ដើម្បី​បន្ត​សកម្ម​ភាព​ការងារ​ជួយ​សង្គម​ជាតិ​យើង​ជា​បន្ត​ទៀត ។​

នា​ឪកាស​នោះ​លោក​ ស៊ុន​ យី​បាន​ឧបត្ថម​ថវិកា​ជូន​លោក​ សួន​ អូន​ចំនួន​២០​ម៉ឺន​រៀល ​និង​ទឹក​ដោះ​គោ​ឆៅ២ឡូ ​និង​ទឹក​ត្រចៀក​កាំ១យួ​ផង​ដែរ។​

30-06-2015-001 30-06-2015-002 30-06-2015-003 30-06-2015-004

[youtube id= “cOy9o1EyY-A”]