លោកជំទាវ សោ មុន្នីរ័ត្ន តំណាងឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនអញ្ជើញចុះពិនិត្យ សកម្មភាពជួសជុលផ្លូវលំមួយខ្សែប្រវែង៤គីឡូ ម៉ែត្រនៅក្នុងភូមិកូនខ្លុង


(12-12-2016) ប៉ៃលិន៖ ​ថ្ងៃទី​១២ ​ខែធ្នូ​ ឆ្នាំ​២០១៦ ​លោក​ជំទាវ ​សោ ​មុន្នី​រ័ត្ន ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ តំណាង​ឯក​ឧត្តម​ កើត​ សុធា ​អភិ​បាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ ​លោក​ស្រី ​ស្រ៊ី​ ឌី​ អនុ​ប្រធាន​មន្ទីរ​ទេសចរ​ លោក​ចៅ​សង្កាត់​អូតា​វ៉ៅ ​លោក​មេភូមិ ​និង​មន្រ្តី​រាជ​ការ​មួយ​ចំនួន​ទៀត​ បាន​អញ្ជើញចុះ​ពិនិត្យ​សកម្ម​ភាព​ជួស​ជុល​ផ្លូវ​លំ​មួយ​ខ្សែ ​ប្រវែង​៤គីឡូ​ម៉ែត្រ ​ពី​ចំណុច​ផ្លូវ​បំបែក​ថ្នល់​ជាតិ​លេខ​៥៧ ​ទៅ​កាន់​ទឹក​ធ្លាក់​អូតាវ៉ៅ​ ក្នុង​ភូមិ​ខ្លុង​ សង្កាត់​អូតាវ៉ៅ ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​

​ផ្លូវ​លំនេះ​គឺ​ជា​ផ្លូវ​ដ៏​សំខាន់​មួយ ​សំរាប់​ភ្លឿវ​ទេសចរ​ជាតិ ​និង​អន្តរ​ជាតិ​មក​ទស្សនា​ លេង​កំសាន្ត​នៅ​មណីយ​ដ្ឋាន​ទឹក​ធ្លាក់​អូរ​តាវ៉ៅ ​ក្នុង​ខេត្ត​ប៉ៃលិន ​, ការ​ដឹក​ជញ្ជូន​កសិ​ផល ​របស់​ប្រជា​កសិករ​ ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​នោះ​ផង​ដែរ​។​ ផ្លូវ​លំ​នេះ​រង​ការ​ខូច​ខាត​ដោយ​សារ​ទឹក​ភ្លៀង​រដូវ​វស្សា​កាល​ពី​ពេល​កន្លង​ទៅ ​ហើយ​ផ្លូវលំ​នេះ​ ក៏​មិន​មាន​នៅ​ក្នុង​គំរោង​ថែទាំ​របស់​មន្ទីរ​ អង្គភាព​ជំនាញ ​គំរោង​របស់​សង្កាត់​ ឬ​គំរោង​ថែ​ទាំ​ជួស​ជុស​របស់​សាលា​ខេត្ត​ប៉ៃលិន​នោះ​ដែរ​។ ​បច្ចុប្បន្ន​ផ្លូវលំ​មួយ​ខ្សែ​នេះ​កំពុង​ធ្វើ​ការ​ជួស​ជុល​កែ​លំអរ​ឡើង​វិញ​ដោយ​មូល​និធិ​របស់​សប្បុ​រស​ជន​ ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​មន្ទីរ​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត ​ដែល​បាន​ឧបត្ថម្ភ​ផ្នែក​គ្រឿង​ចក្រ ​និង​កំលាំង​ពល​កម្ម ​ចំណែក​មូល​និធិ​របស់​សប្បុ​រស់​ជន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ  ​គឺ​សំរាប់​ផ្គត់​ផ្គង់​លើ​ប្រេង​ម៉ាស៊ូត​ប៉ុណ្ណោះ​។​

​លោក​ជំទាវ ​សោ ​មុន្នី​រ័ត្ន​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ និង​កោត​សរសើ​ចំពោះ​ស្មារតី ​ទឹក​ចិត្ត​សាមគ្គី ​សហ​ការ​គ្នា ​រវាង​ប្រជា​ពល​រដ្ឋ ​មន្រ្តី​រាជការ ​និង​សប្បុ​រស់​ជន​ ដែល​បាន​ចូល​រួម​ជួស​ជុល​កំណាត់​ផ្លូវ​លំ​មួយ​ខ្សែ​នេះ​ឡើង​វិញ​ដើម្បី​ផល​ប្រយោជន៍​សាធារណៈ​។​ ​លោក​ជំទាវ​ក៏​បាន​ណែនាំ​សូម​អោយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​មាន​គំនិត​ស្មារតី​ចូល​រួម​ថែរក្សា​ផ្លូវ​នេះ​អោយ​បាន​ល្អ​ សំរាប់​ប្រើ​ប្រាស់​បាន​យូ​អង្វែង​៕​

cpp-12-12-2016-017 cpp-12-12-2016-018 cpp-12-12-2016-019 cpp-12-12-2016-020vv

[youtube id= “h4hlPONFeEw”]