ឯកឧត្តម កើត សុធា ជួបចំណេះសំណាលជាមួយសមាជីក សមាជិការបក្សចំនួន១៥០នាក់ នៅឃុំសាលាក្រៅ


(11-07-2015) ប៉ៃលិន៖ ​ថ្ងៃ​សៅរ៍​ ទី១១​ ខែកក្កដា ​ឆ្នាំ​២០១៥​ ឯកឧត្ត​ម ​កើត ​សុធា ​សមា​ជិក​គណ​កម្មា​ធិការ​កណ្តាល ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​  បាន​ជួប​ចំណេះ​សំណាល​ជា​មួយ​សមា​ជីក​ សមា​ជិការ​គណ​បក្ស​ចំនួន​១៥០​នាក់​ មក​ពី​ភូមិ​នានា​ក្នុង​ឃុំ​សាលា​ក្រៅ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន។​ កិច្ច​ប្រជុំ​សំណេះ​សំណាល​នេះ​បាន​ធ្វើ​ឡើង​នៅ ​វត្ត​ភ្នំ​កុយ ​ដោយ​មាន​វត្ត​មាន​ចូល​រួម​ពី ​លោក​ រាម​​សុមាន ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​សាលា​ក្រៅ ​និង​សមា​ជិក​ សមា​ជិការ​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ជា​ច្រើន​នាក់​ទៀត។​

ឯកឧត្តម​ កើត​ សុធា​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍​ថា ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ជា​គណ​បក្ស​ធំ ​រឹង​មាំ ​និង​ មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោ​បាយ​ ដូច្នេះ​ការ​គាំ​ទ្រ​មក​របស់​សមា​ជិក ​សមា​ជិការ​ទាំង​អស់​មក​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​គឺ​ជា​ការ​សំរេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ មាន​ការ​វិន្និច្ឆ័យ​ខ្ពស់។ ​ឯកឧត្តម​បាន​បន្ត​ថា ​យើង​ជា​សមា​ជិក​ របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​  ​ត្រូវ​រក្សា​នូវ​សមិ​ទ្ធិផល​នា​នា​របស់​គណ​បក្ស​ ដែល​បាន​កសាង​ឡើង​ និង​បំផុស​ផ្សព្វ​ផ្សាយ​អោយ​មហា​ជន​ទូទៅ​បាន​យល់​ដឹង​ពី​សមិទ្ធ​ផល​​របស់​គណ​បក្ស​យើង ​ក្នុង​អាណត្ត​ដឹក​នាំ​ប្រទេស​កន្លង​មក។​ ឯកឧត្តម​កើត​ សុធា ​បាន​ណែ​នាំ​ដល់​ក្រុមការ​ងារ​ចុះ​ជួយ​ឃុំ ​ក៏​ដូច​ជា​សមា​ជីក​ សមា​ជិការ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​យុវជន ​ជា​កូន​ ជា​ចៅ​របស់​យើង​ ​ដោយ​ត្រូវ​ជំ​រុញ​អោយ​ពួក​គេ​ដែល​គ្រប់​អាយុ​ ត្រូវ​មក​ធ្វើ​អត្ត​សញ្ញា​ណប័ណ្ណ​សញ្ញាតិ​ខ្មែរ​អោយ​បាន​គ្រប់​ៗ​គ្នា ​សំរាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ហើយ​ក៏​ត្រូវ​ពន្យល់​បំពាក់​បំប៉ន​អោយ​ពួក​គេ​បាន​យល់​និង​ចង​ក្រង​គ្រប់​គ្រង​អោយ​ចូល​រួម​ក្នុង​សកម្ម​ភាព​នយោ​បាយ​ របស់​យើង​ និង​កិច្ច​ការ​សង្គម​នៅ​មូល​ដ្ឋាន​ព្រោះ​ថា ​យុវ​ជន​ជា​ទំពាំង​ស្នង​ឬស្សី​សំរាប់​ថ្ងៃ​អនាគត់​ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ​ឯកឧត្តម​ កើត​សុធា​ និង​ក្រុម​ការ​ងារ​ទាំង​អស់​​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​កសាង​ស្នាក់​ការ​គណបក្ស​ប្រជាជន​ កម្ពុជា​ ឃុំ​អូអណ្តូង​ នៅ​ចំនុច​ជាប់​ជើង​ភ្នំ​កុយ ​ក្នុង​ឃុំ​សាលា​ក្រៅ ​ស្រុក​សាលា​ក្រៅ។​

11-07-2015-009 11-07-2015-010 11-07-2015-011 11-07-2015-012 11-07-2015-013 11-07-2015-014

[youtube id= “ptNi1mG5kis”]