ថ្នាក់ដឹកនាំខេត្តប៉ៃលិនដឹកនាំកំលាំងចុះជួយប្រមូលផលពោតរបស់ ស.ស.យ.ក ខេត្ត


ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន  បានដឹកនាំមន្ត្រីរាជការ និងយុវជន ស.ស.យ.ក ខេត្តប៉ៃលិន សរុបជិត ៥០០នាក់ ចុះជួយប្រមូលផលពោតក្រហម របស់យុវជន ស.ស.យ.ក ខេត្ត ដែលកំពុងខ្វះខាតកម្លាំងពលកម្ម ស្ថិតនៅភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំការពោតក្រហម របស់ស.ស.យ.ក នេះ មានទំហំ ៣០ហិចតា, ជាដីកម្មសិទ្ធរបស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ហើយដើមទុនទាំងស្រុងប្រមាណ ៤០លានរៀល ក្នុងការដាំពោតក្រហមនេះ ក៏ជាការជួយឧបត្ថម្ភរបស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំដែរ ។ ដោយឡែក ផលពោតក្រហមដែលបានពីចំការនេះ នឹងទុកជាមូលនិធិរបស់ ស.ស.យ.ក ខេត្ត សំរាប់ទ្រទ្រង់ដល់សកម្មភាពរបស់ ស.ស.យ.កខេត្តប៉ៃលិន៕ វួច ពឿន