ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិអូរតាពុកក្រោម និងភូមិវាលវង់ជួបសំណេះសំណាល និង ពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋ


នៅល្ងាចថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ លោកឌិន គឹម ប្រធានក្រុមការងារចុះជួយង្កាត់ទួលល្វា ឯកឧត្តម ធូ ភា អនុប្រធានក្រុមការងារ និងក្រុមការងារចុះជួយភូមិជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសារនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ឋក្នុងភូមិអូរតាពុកក្រោម និងភូមិវាលវង់ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក៏ដូចជាការអបអរសាទ័រ ចំពោះភាពជោគជ័យសំរាប់ការបោះឆោតជ្រើសតាំងតំណាងរាស្រ្តអាណិត្តិទី៦ ដែល​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​ការគាំទ្រពី​ប្រជាពល​រដ្ឋច្រើនលើសលប់, ផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា សំរាប់ដឹកនាំ កសាងប្រទេសជាតិអោយរីកចំរើនថ្មីៗបន្តទៀត និងគាំទ្របេក្ខភាពលោកជំទាវ បាន ស្រីមុំ ជាតំណាងរាស្រ្តអាណត្តទី៦បន្តទៀត៕