ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ឃាត់ខ្លួនយុវជនពីរនាក់ ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់


កាលពីវេលាម៉ោង ១៥នឹង៣០នាទីល្ងាច ថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះបង្រ្កាប និងឃាត់ខ្លួនយុវជនពីរនាក់ ពីបទប្រើប្រាស់់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចជិតហាងខារាអូរខេ សួនកុមារ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់, ទី១-ឈ្មោះ ណុល ផានិត  ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។ ទី២-ឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនសង្ស័យទាំងពីរត្រូវបានកម្លាំងជំនាញធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារាងចាល៕ ដោយ៖ វួច ពឿន