ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋ ក្រីក្រ2គ្រួសារនៅភូមិដីក្រហម


(22-08-2015) ប៉ៃលិន៖ ថ្ងៃ​ទី22 ​ខែសីហា ​ឆ្នាំ2015​ លោក​ជំទាវ​ គង់ ស្តី ​កើត ​សុធា ​តំណាង​ ឯកឧត្តម​ កើត​ សុធា​ អភិបាល​ នៃគណ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ​ លោក​ជំទាវ​ជា​លាភ​ អភិបាល​រង​ខេត្ត​ លោក​ ស៊ុន​យី ​អភបាល​ក្រុង​ប៉ៃលិន​ លោក​ស្រី​សោ​មុន្នីរ័ត្ន​ លោក​ស្រី​សាត​ ណាក់​ លោក​សួន​ អន់​ និង​លោក​ស្រី​គង់​ សុភ័ក្រ​ បាន​នាំ​យក​អំណោយ​ គ្រឿង​ឧបភោគ​ បរិភោគ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ចំនួន២​គ្រួសារ​ រស់​នៅ​ភូមិ​ដី​ក្រហម​ សង្កាត់​អូតា​វ៉ៅ ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន។​

អំ​ណោយ​ដែល​បាន​យក​ទៅ​ចែក​ជូន​នា​ពេល​នោះ​មាន​ មួយ​គ្រួសារៗ​ទទួល​បាន​ អង្ករ​ ៥០​គីឡូ​ក្រាម​ មី​ ត្រីខ​ ស្ករស​ ទឹក​ត្រី ​ឆ្នាំង​ដាំ​បាយ​ ឆ្នាំ​ខ្ទះ ​កំសៀវ​ បំពង់​ទឹកក្តៅ ​មុង​ ភួយ​ កន្ទេល​ និង​ថវិកា ​២០ម៉ឺន​រៀល។​

លោក​ជំទាវ​ ជា​លាភ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍ថា​ អំណោយ​ទាង​នេះ ​បាន​ពីការ​ឧបត្ថម្ភ​ របស់​ឯក​ឧត្តម​កើត​ សុធា​ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​លោក​ជំទាវ​ព្រម​ទាំង​សមាជិក​គណ​បក្ស​ប្រជា​ជន​មួយ​ចំនួន​ទៀត​។ លោក​ជំទាវ​បាន​បន្តថា​ អំណោយ​ទាំង​នេះ​មាន​ចំនួន​តិច​តួច​ តែ​ជា​ទឹក​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ ​សមា​ជិក​សមា​ជិការ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា ​បេះ​ពីមាត់​ពីក​ មក​ចែក​រំលែក​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ ដែល​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។​ លោក​ជំទាវ​បាន​បន្តថា ​អំណោយ​ទាំងនេះ​អាច​ជួយ​រំដោះ​ការ​ខ្វះ​ខាត​របស់​បង​ប្អូន​បាន​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ​ដូច្នេះ​បង​ប្អូន​ត្រូវ​តែ​ខិត​ខំប្រឹង ប្រកប​របរ​រក​ទទួល​ទាន​ ខិត​ខំដាំ​ដុះ​ដំណាំ ​បន្លែ​បង្ការ​ និង​ការចិញ្ចឹម​សត្វ​ជា​ដើម​ ដើម្បី​ដោះ​ស្រាយ​ជីវភាព​ គ្រួសារ​អោយ​សំបូរ​រុង​រឿង​ឡើង​ ពិសេស​ត្រូវ​នាំកូន​អោយ​ចូល​រៀន​ អោយ​បាន​គ្រប់​គ្នា ​អោយ​ពួក​គេ​មាន​ចំណេះ​ ជំនាញ​ទៅ​ថ្ងៃ​អនា​គត់​។

សូម​បញ្ជាក់​ថា ​ក្នុង​ចំណោយ​ប្រជា​ពលរដ្ឋ​ក្រីក្រ​២គ្រួសារ​នេះ ​មាន​មួយ​គ្រួសារ​ មាន​កូន​តូចៗ​ រហូត​ដល ១០ នាក់​ ហើយ​គ្មាន​កូន​ណា​ម្នាក់​បាន​ចូល​រៀន​នៅ​ឯសាលា​នោះទេ​៕

22-08-2015-001 22-08-2015-002 22-08-2015-003 22-08-2015-004

[youtube id= “XJDqz0gaVW0”]