លោក ជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនអញ្ជើញបើកវិញ្ញាសារប្រលងសញ្ញាបត្រធម្មវិន័យនៅសាលាបឋមសិក្សា ហ៊ុនសែន អូរច្រា


(03-01-2016) ប៉ៃលិន៖ ថ្ងៃទី​០៣ ​ ខែមករា ​ឆ្នាំ​២០១៦​ លោក​ជំទាវ​ ជា​លាភ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​អញ្ជើញ​បើក​វិញ្ញា​សារ​ប្រលង​សញ្ញា​បត្រ​ធម្ម​វិន័យ​នៅ​សាលា​បឋម​សិក្សា​ហ៊ុន​សែន​អូរ​ច្រា​ ស្ថិត​ក្នុង​ភូមិ​អូរច្រា​ សង្កាត់​ទួល​ល្វា​ ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន។​

​លោក ​សំ ​សាវឿន​ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា​ កា​រប្រលង​សញ្ញា​បត្រ​ធម្ម​វិន័យ​ឆ្នាំ​សិក្សា​២០១៥​ -​ ២០១៦ ​នា​ពេល​នេះ​ មាន​សម​ណៈសិស្ស​សរុប​ចំនួន​ ១១៨​ អង្គ​ នាក់​  មាន​៣កំរិត ​ថ្នាក់​ឯក​ចំនួន​ ១០អង្គ​នាក់​ ថ្នាក់​ទោ​ចំនួន​២៩អង្គ​នាក់​ និង​ថ្នាក់​ត្រី​ចំនួន ​៧៩អង្គ​នាក់​។​ វិញ្ញា​សារ​ដែល​ត្រូវ​ប្រលង​នា​ពេល​នោះ​មាន​ ប្រជុំ​កង​ធម៌ ​ ពុទ្ធ​ប្រវត្ត​ ព្រះ​វិន័យ ​ និង​សាសន​ សុភា​សិត​។​

​លោក​ជំទាវ ​ជា​លាភ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ដល់​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ និង​មន្ត្រី​សង្ឃ​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ រៀប​ចំ​ការ​ប្រឡង​នេះ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ធន​ធាន​សង្ឃ​នៅ​ខេត្ត​ប៉ៃលិន​ឲ្យ​មាន​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​ជាតិ​យើង​ឲ្យ​កាន់​តែ​រីក​ចំរើន​ឡើង​។​ លោក​ជំទាវ​បន្ត​ថា ​រាជ ​ រដ្ឋា​ភិ​បាល​ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច ​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​ចាត់​ទុក​វត្ត​អារាម​និង​ព្រះ​ពុទ្ធសានា​ជាទី​កន្លែង​បណ្តុះ​បណ្តាល​អប់រំ​រៀន​សូត្រ​ដល់​កូន​ចៅ​ប្រជា​ពល​រដ្ឋ​អោយ​មាន​ចំណេះដឹង​ធម៌​វិន័យ​ ។​ ដូច្នេះ​ការរៀប​ចំ​ប្រឡង​នា​ពេល​នេះ​គឺ​ជា​ការ​វិវត្ត​មួយ​ថ្មី​ទៀត​របស់​ខេត្ត​ប៉ៃលិន​យើង​ដែល​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​មាន​សិទ្ធ​បញ្ចេញ​សមត្ថ​ភាព​ផ្ទាល់​លើ​ចំណេះ​ដឹង​ធម្ម​វិន័យ​របស់​ព្រះ​ពុទ្ធ​សាសនា​របស់​ជាតិ​យើង​។​លោក​ជំទាវ​បន្ត​ទៀត​ថាៈ​វិញ្ញាសា​រដែល​ត្រូវ​ប្រលង​នេះ​ មិន​មាន​ស្នាម​រហែក​ ឬ​ស្នាម​បើក​ទេ ​គឺ​មាន​សភាព​បិត​ជិត​ មិន​មាន​បែក​វិញ្ញាសារ​ គ្មាន​នណា​ដឹង​វិញ្ញាសារ​មុន​នោះ​ឡើយ​។​  ដូច្នេះ​សមណៈ​សិស្ស​ទាំង​អស់​ដែល​បាន​ចូល​រួម​ប្រឡង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថ​ភាព​របស់​ព្រះ​អង្គ​ដើម្បី​ដណ្តើម​យក​ចំណាក់​ថ្នាក់​និង​ទទួល​បាន​ជ័យ​លីភី​ ព្រម​ទាំង​បាន​ពង្រឹង​ផ្នែក​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ​សាសនា​យើង​ឲ្យ​បាន​កាន់​តែ​រីក​ចំរើន​ឡើង​។​

cpp-03-01-2016-001 cpp-03-01-2016-002 cpp-03-01-2016-003 cpp-03-01-2016-004

[youtube id= “73NvDRzBJ9w”]