ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តប៉ៃលិន រំលឹកទិវា ២០ ឧសភា


(20-05-2015) ប៉ៃលិន៖ ថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៥​ នៅ​វត្ត​រតនៈ​សោភ័ណ្ឌ​ស្ថិត​ក្នុង​ភូមិ​វត្ត​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជ​ការ​ ប្រជា​ពលរដ្ឋ​ខេត្ត​ប៉ៃលិន​បាន​រៀប​ចំ​ពិធី​រំលឹក​វិញ្ញណ​ក្ខន្ទ​២០​ឧសភា​ ដែល​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្ត​មាន​ ឯកឧត្តម​ ឡី​ ចាន់ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្តម​ កើត​ សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ ​មន្ត្រី​រាជ​ការ​ បងប្អូន​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​ផង​ដែរ។​

ឯកឧត្តម​ កើត​ សុធា​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា៖​ថ្ងៃ​២០​ឧសភា​ នេះ​គឺ​ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​​ប្រទេស​ប្រារព្ធ​ទិវា​រំលឹក​វិញ្ញណ​ក្ខន្ទ​ដល់​កម្មា​ភិបាល ​យុទ្ធជន​យុទ្ធ​នារី ​និង​ប្រជាជន​កម្ពុជា​ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​នា​ពេល​កន្លង​មក​ ក្នុង​បុព្វហេតុ​ ការពារ​ជាតិ​មាតុភូមិ​ ដែល​ជា​ការ​លះ​បង់​ជីវិត​ប្រកប​ដោយ​​ឧត្តម​គតិ​ខ្ពង់​ខ្ពស់​ថ្លៃថ្លា​បំផុត​ និង​ខ្លះ​ទៀត​បាន​បាត់​បង់​អាយុ​ជីវិត​ក្នុង​ស្ថាន​ភាព​អាក្រក់​បំផុត ​គឺ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​។ឯកឧត្តម​ បន្តថា​ ក្រោម​នយោ​បាយ​ឈ្នះ​ឈ្នះរ​បស់​សម្តេច​ តេជោ​ ហ៊ុន​សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិ​ភាព​និង​មាន​ការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឡើង​វិញ ​។ ដូច្នេះ​មាន​តែយើង​ទាំងអស់​​គ្នា​ដែល​ជា​អ្នក​បន្ត​វេន​ ត្រូវ​តែរួប​រួម​សាមគ្គី​សហការ​គ្នា​ជា​មួយ​ប្រជាជន​គ្រប់​ស្រទាប​វណ្ណៈ​ទាំង​អស់​ អនុវត្ត​គោល​នយោបាយ​​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​គណៈបក្ស​ប្រជាជន​ជា​ស្នូល​ដឹក​នាំ​ដើម្បី ​កសាង​និង​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​អោយ​រួច​ផុត​ពី​ភាព​ក្រីក្រ​ហើយ​ឆ្ពោះ​ទៅ​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ។​

លោក​ គង់​ដួង​ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​អាន​វិយោគ​កថា​ដែល​មាន​ខ្លឹម​សារ​ថាៈ​(ឃ្លីប) ត​មក​អង្គ​ពិ​ធី​ក៏​បាន​​​​គោ​រព​វិញ្ញាណ​ក្ខន្ធ​វីរៈ​ជន​ស្នេហា​ជាតិ  ព្រម​ទាំង​និមន្ត​ព្រះ​សង្ឃ ​សូត្រមន្ត​ប័ង្សុល ​និង​រាប់បាត​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​វីរៈ​ជន​ស្នេហា​ជាតិ​សូម​ឲ្យ​បាន​ទៅ​សោយ​សុខ​ក្នុង​សុគ​តិភព​កុំ​បី​ឃ្លាង​ឃ្លាត​ឡើយ ។​

20-05-2015-001 20-05-2015-002 20-05-2015-003 20-05-2015-004 20-05-2015-005 20-05-2015-006 20-05-2015-007 20-05-2015-008 20-05-2015-009 20-05-2015-010 20-05-2015-011 20-05-2015-012

[youtube id= “jj6t7vfNSzI”]