ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់គ្រួសារសព ដែលមានសមាជិកស្លាប់នាពេលកន្លងមក


(25-12-2016) ប៉ៃលិន៖ ​ថ្ងៃ​ទី២៥ ​ខែធ្នូ ​ឆ្នាំ២០១៦​លោក ​វ៉ិត ​គង់ ​ក្នុង​នាម​ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បរយ៉ាខា ​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ ​និង​នាំយក​អំណោយ​ទៅ​ឧបត្ថម្ភ​ដល់​ប្រជា​ពល​រដ្ឋ ​០២​គ្រួសារ ​ដែល​មាន​សមា​ជិក​បាន​ស្លាប់​នា​ពេល​កន្លង​មក​ នៅ​ក្នុង​សង្កាត់​បរយ៉ាខា​ ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​គ្រួសារ​ទី១ ​ដែល​មាន​សមា​ជិក​ស្លាប់​ឈ្មោះ ​លោក​ យ៉ែម ​សេង​ អាយុ ​៦៥ឆ្នាំ​ ដែល​បាន​ស្លាប់​ដោយ​សារ​ជម្ងឺ ​កាល​ពី​ថ្ងៃទី​២៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៦ ​រស់​នៅ​ភូមិ​អូរច្រា​លិច ​សង្កាត់​បរយ៉ាខា ​ក្រុង​ប៉ៃលិន​ និង​គ្រួសារ​ទី២ ​សមា​ជិក​ដែល​ស្លាប់​មាន​ឈ្មោះ ​គុំ ​សុខ​ឡៃ ​អាយុ ​២២ឆ្នាំ ​ដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ ​កាល​ពីថ្ងៃ​ទី១៤ ​ខែធ្នូ ​ឆ្នាំ​២០១៦ ​រស់​នៅ​ភូមិ​បរតាំង​ស៊ូ ​សង្កាត់​បរយ៉ាខា ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​

​លោក ​វ៉ិត ​គង់ ​ក្នុង​នាម ​លោក ​ទុំ ​ណូ ​និង​ក្នុង​នាម​ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បរយ៉ាខា ​បាន​សំដែង​នូវ​ការ​សោក​ស្តាយ​ និង​ចូល​រួម​រំលែក​ទុក្ខ​ ដល់​គ្រួសារ​សព​ដែល​បាន ​បាត់​បង់​សមា​ជិក​គ្រួសារ​។​ លោក​បាន​បន្តថា​៖ ​ឯក​ឧត្តម​ ផាន់​ ចាន់​ធុល​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បរ​យ៉ាខា ​ឯក​ឧត្តម ​តែង​តែ​គិត​គូរ​ពី​សុខ​ទុក្ខ​ របស់​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន ​ជាក់​ស្តែង​នៅ​ពេល​នេះ ​ឯក​ឧត្តម ​បាន​ឱ្យ​ក្រុម​ការងារ​ ចុះ​មក​សួរ​សុខ​ទុក្ខ​ និង​ចូល​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព ​ហើយ​ឯក​ឧត្តម​ក៍​បាន​ផ្តាំផ្ញើ​ដល់​គ្រួសារ​សព​ទាំង ​២គ្រួសារ​ ត្រូវ​កាត់​ចិត្ត​ និង​តាំង​ចិត្ត ​ដោយ​ខិតខំ​ប្រក​បរប​រក​ស៊ី ​ដើម្បី​សេដ្ឋ​កិច្ច​គ្រួសារ​។​ លោក​ វ៉ិត​ គង់​ បាន​បន្តថា​៖​ គណ​បក្ស​ប្រជា​ជន​កម្ពុជា ​នៅ​គ្រប់​ជាន់​ថ្នាក់ ​តែង​តែ​គិត​គូ ​និង​នៅ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ជា​និច្ច​ គឺ​មិន​ទុក​បង​ប្អូន​ណា​ម្នាក់​ចោល ​ដោយ​មិន​គិត​គូ​នោះ​ទេ​។​

​ក្នុង​ឱកាស​នោះ ​លោក​ វ៉ិត​ គង់ ​និង​ក្រុម​ការងារ ​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ ដោយ​ ក្នុង​១គ្រួសារ​ៗ​ ទទួល​បាន ​ថវិកា ​២០​ម៉ឺន​រៀល ​អង្ករ ​៥០​គីឡូក្រាម ​និង​ទឹក​សុទ្ធ​ ០៥យួរ​។​

cpp-25-12-2016-001 cpp-25-12-2016-002 cpp-25-12-2016-003 cpp-25-12-2016-004vv

[youtube id= “euVMM-s5y4A”]