ក្រុមការងារ គណបក្ស ប្រជាជន កម្ពុជាចុះពង្រឹងភូមិ បរតាំងស៊ូ ជួបសំណេះ សំណាល ជាមួយ សាខាក្រុមបក្ស


(20-08-2015) ខេត្តប៉ៃលិន៖ កាល​ពី​វេលា​ម៉ោង​ ៥៖​៣០​នាទី​រសៀល ​ថ្ងៃ​ទី២០​ ខែ​សីហា​ ឆ្នាំ​២០១៥​ លោក​ស៊ុន​ យី​ ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ភូមិ​បរតាំង​ស៊ូ បាន​ជួប​សំណេះ​សំណាល​ ជា​មួយ​សាខា​ក្រុម​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​រៀប​ចំ​សមា​ជិក​បក្ស​ថ្មី​ដែល​ទើប​គ្រប់​អាយុ​បោះ​ឆ្នោត​ និង​ការ​ចុះ​ធ្វើ​បច្ចុប្បន្ន​ភាព​សមា​ជិក​បក្ស​ នៅ​ភូមិ​បរ​តាំង​ស៊ូ ​សង្កាត់​បរ​យ៉ាខា​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ។

លោក ​ស៊ុន​ យី​ ប្រធាន​ក្រុម​ការ​ងារ​ចុះ​ពង្រឹង​នៅ​ភូមិ​បរតាំង​ស៊ូ​បាន​លើក​ឡើង​ថា ​ការ​រៀប​ចំ​សមា​ជិក​ក្រុម​បក្ស​មាន​សារៈ​សំខាន់​ណាស់​គឺ​ធ្វើ​អោយ​មាន​មូល​ដ្ឋាន​ជាក់​លាក់​ពិត​ប្រាកដ​ ហើយ​ការ​រៀប​ចំនេះ​យើង​ត្រូវ​ជ្រើស​រើស​ យក​សមា​ជិក​បក្ស​ចាប់​ពី​អាយុ១៥​ឆ្នាំ​ឡើង​ទៅ​។ លោក​បាន​បន្ត​ថា ​ចំពោះ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​សមា​ជិក​បក្ស​ គឺ​ចង់​ដឹង​ពី​ចំនួន​សមា​ជិក​បក្ស​ពិត​ប្រាកដ ​ ដូច្នេះ​ប្រធាន​សាខា​បក្ស​ភូមិ​ត្រូវ​ពិនិត្យ​បញ្ហា​នេះ​អោយ​បាន​ច្បាស់​លាស់​ហើយ​ធ្វើ​របាយ​ការណ៍​ជូន​ថ្នាក់​លើ​អោយ​បាន​ដឹង​ផង​។ លោក​បាន​បន្ថែម​ថា ​ប្រធាន​សាខា​ក្រុម​បក្ស​មាន​តួនាទី​យ៉ាង​សំខាន់​ ព្រោះ​ពួក​គាត់​រស់​នៅ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ពិត​ប្រា​កដ​ ដឹង​សុខ​ ដឹង​ទុក្ខ​ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​ដូច្នេះ​បើ​សិន​មាន​បង​ប្អូន​ណា​ម្នាក់​មាន​បញ្ហា​អ្វី​កើត​ឡើង​ក្នុង​ក្រុម​ សូម​រាយការណ៍​មក​ក្រុម​ការងារ​យើង​ជា​បន្ទាន់​ ដើម្បី​អោយ​ក្រុម​ការងារ​ចុះ​ដោះ​ស្រាយ​ជូន​ពួក​គាត់​តាម​លទ្ធភាព​ជាក់​ស្តែង​។

លោក​ក៏បាន​សំណូម​ពរ​ដល់​សមា​ជិក​សមា​ជិកា​បក្ស​ទាំង​អស់​ត្រូវ​បន្ត​ថែរក្សា​សន្តិ​ភាព​ ស្ថិរ​ភាព​ សន្តិ​សុខ​ និង​សណ្តាប់​ធ្នាប់​សង្គម​អោយ​បាន​រឹង​មាំ​ ហើយ​បន្ត​អនុ​វត្ត​គោល​នយោបាយ​ ភូមិ​ ឃុំ​ មាន​សុវត្តិ​ភាព​របស់​រាជ​រដ្ឋាភិបាល ​អោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ព្រម​ទាំង​ពង្រឹង​សមា​ជិក​បក្ស​ដែល​មាន​ស្រាប់​ និង​ពង្រីក​សមា​ជិក​ថ្មី​ក្នុង​ជួរ​យុវ​ជន​ និង​គណ​បក្ស​ដ៏ទៃ​បន្ថែម​ទៀត​ ជា​ពិសេស​ក្រុម​ការ​ងារ​បក្ស​ទាំង​អស់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សាមគ្គី​ភាព ​ឯក​ភាព​ផ្ទៃ​ក្នុង​ឲ្យ​បាន​រឹង​មាំ ​ដើម្បី​បន្ត​អនុវត្ត​ការ​ងារ​កសាង​កម្លាំង​បក្ស​នៅ​មូល​ដ្ឋាន​ទទួល​បាន​ជោគ​ជ័យ​។

20-08-2015-001 20-08-2015-002 20-08-2015-003 20-08-2015-004 20-08-2015-005 20-08-2015-006 20-08-2015-007 20-08-2015-008 20-08-2015-009 20-08-2015-010

[youtube id= “6A9YZWZGH_c”]