ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះពង្រឹងសង្កាត់បរយ៉ាខា ជួបសំណេះសំណាលជាមួយសាខាក្រុមបក្ស


(23-08-2015) ខេត្តប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី២៣​ ខែ​សីហា ​ឆ្នាំ​២០១៥​ ឯកឧត្តម​ ផាន់​ ចាន់ធុល​ ប្រធាន​ក្រុម​ការ​ងារ​គណបក្ស​ប្រជា​ជន​កម្ពុជា ​ចុះ​ជួយ​សង្កាត់​បរយ៉ាខា​ និង​ លោក​ស៊ុន​ យី​ អនុ​ប្រធាន​ក្រុម​ការងារ​ បាន​ជួប​សំណេះ​សំណាល​ ជា​មួយ​សាខា​ក្រុម​បក្ស​ សង្កាត់​បរ​យ៉ាខា​ ដើម្បី​រៀប​ចំសមា​ជិក​បក្ស​ថ្មី​ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត​ និង​ការ​ចុះ​ធ្វើ​បច្ចុប្បន្ន​ភាព​សមា​ជិក​បក្ស​ ។ ឯកឧត្តម ​ផាន់​ ចាន់ធុល​ បាន​មាន​ប្រសាសន៏​ ថា ​ការ​រៀប​ចំសមា​ជិក​ក្រុម​បក្ស​ គឺដើម្បី ​អោយ​មាន​មូលដ្ឋាន​ជាក់​លាក់ ​គ្រប់​គ្រង​ច្បាស់​លាស់​ពិត​ប្រាកដ​ ហើយ​ការ​រៀប​ចំនេះ​យើង​ត្រូវ​ជ្រើស​រើស​យក​សមាជិក​បក្ស​ចាប់​ពីអាយុ១៥​ឆ្នាំ​ឡើង​ទៅ។​ ឯកត្តម​បាន​បន្ត​ថា ​ចំពោះ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​សមាជិក​បក្ស​ គឺ​ចង់​ដឹង​ពីចំនួន​សមាជិក​បក្ស​ជាក់​លាក់​ ពិត​ប្រាកដ​ ។ ហេតុ​នេះ ​ប្រធាន​សាខា​បក្ស​ភូមិ​នីមួយៗ​ ត្រូវ​ពិនិត្យ​ និង​ ក្ដាប់​ សមាជិក​បក្ស​យើង ​តាម​ក្រុម​ ឲ្យ​បាន​អោយ​បាន​ច្បាស់​លាស់ ​ហើយ​ត្រូវ​ធ្វើរបាយ​ការណ៍​ជូន​ថ្នាក់​ដឹក​នាំ ​។ ឯកឧត្តម​បាន​បន្ថែម​ថា ​ប្រធាន​សាខា​ក្រុម​បក្ស​ មាន​តួនាទី​យ៉ាង​សំខាន់​ ព្រោះ​ពួក​គាត់​រស់នៅ​ជិត​ស្និត​ ដឹង​សុខ​ ដឹង​ទុក្ខ​ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​មួយ​ប្រជា​ពលរដ្ឋ​ ហើយ​បើ​សិន​មាន​បង​ប្អូន​យើង​ណា​ម្នាក់​ក្នុង​ក្រុម ​ក្នុង​ភូមិ​ មាន​បញ្ហា​អ្វី​កើត​ឡើង​ សូម​រាយការណ៍​មក​ក្រុម​ការ​ងារ​ ជា​បន្ទាន់​ដើម្បី​អោយ​ក្រុម​ការ​ងារ​ចុះ​ដោះ​ស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​ទាន់​ពេល​។ ឯកត្តម​ក៏​បាន​សំណូមពរ​ដល់​សមាជិក​សមាជិ​កាបក្ស​ទាំង​អស់​ត្រូវ​ខិតខំ​បន្ត​ថែរក្សា​សន្តិភាព​ និង​ចូល​រួម​ការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​អោយ​បានល្អ​ ហើយ​បន្ត​អនុវត្ត​គោល​នយោបាយ​ ភូមិ​ ឃុំ​ មាន​សុវត្តិភាព​របស់​រាជ​រដ្ឋាភិបាល​ អោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ព្រម​ទាំង​ពង្រឹង​សមាជិក​បក្ស​ដែល​មាន​ស្រាប់​ និង​ពង្រីក​សមាជិក​ថ្មី ​ពិសេស​ចង​ក្រង​ក្នុង​ជួរ​យុវជន​ឲ្យបាន​ច្រើន​ ព្រោះ​ពួក​គេជា​កម្លាំង​ស្នូល​របស់់​គណបក្ស​ដ៏រ៉ឹង​មាំ​ទៅថ្ងៃមុខ​។ ក្រុម​ការងារ​បក្ស​ទាំង​អស់​ក៏ ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការ​សាមគ្គី​ភាព​ឯក​ភាព​ផ្ទៃ​ក្នុង​ឲ្យ​បាន​រឹង​មាំ ​បន្ត​ទៀត​ ដើម្បី​អនុវត្ត​ការ​ងារ​កសាង​កម្លាំង​បក្ស​នៅ​មូល​ដ្ឋាន​ឲ្យ​បាន​កាន់​តែ ​ជោគជ័យ​។

23-08-2015-001 23-08-2015-002 23-08-2015-003 23-08-2015-004 23-08-2015-005 23-08-2015-006 23-08-2015-007 23-08-2015-008

[youtube id= “183NPjwy2hg”]