ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ បរយ៉ាខា ជួបសំណេះសំណាលជាមួយប្រជាការពារភូមិ ទាំង៧ ក្នុងសង្កាត់បយ៉ាខា


(30-08-2015) ខេត្តប៉ៃលិន៖ ថ្ងៃ​ទី​៣០​ ខែ​សីហា ​ឆ្នាំ​២០​១៥​ ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា​ បាន​ជួប​សំណេះ​សំណាល​ជា​មួយ​យុវ​ជន​គណ​បក្ស​សង្កាត់​ និង​ជា​ប្រជា​ការពារ​ភូមិ​ទាំង​៧​ ក្នុង​សង្កាត់​បយ៉ាខា​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​ ពិធី​សំណេះ​សំណាល​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំនុច​ភូមិ​បតាំង​ស៊ូ ​ក្រោម​អធិប​តីភាព​ ឯក​ឧត្តម​ ផាន់​ ចាន់​ធុល​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា​ និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ លោក​ ស៊ុន​ យី ​ប្រធាន​គណ​កម្មា​ធិការ​បក្ស​ក្រុង​ប៉ៃលិន​ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា​ លោក​ប្រធាន​បក្ស​សង្កាត់​ ប្រធាន​បក្ស​ភូមិ​ ព្រម​ទាំង​ យុវ​ជន​ ប្រជា​ការពារ​ភូមិ​ចំនួន​មក​ពី​ភូមិ​ទាំង​៧ ​ក្នុង​សង្កាត់​ចំនួន​៧៩​នាក់​។​

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ពង្រឹង​ និង​បណ្តុះ​ស្មារតី​ដល់​ យុវ​ជន​ និង​ប្រជា​ការ​ពារ​ភូមិ​ ដើម្បី​អោយ​ពួក​គេ​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​ការ​រក្សា​ការ​ពារ​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ភូមិ​ ក៏​ដូច​ជា​សកម្ម​ភាព​ជួយ​សង្គម​ផ្សេង​ៗ​ទៀត​ និង​បាន​រៀប​ចំ​វាស់​កាត់​ខោ ​អាវ​ ឯក​សណ្ឋាន​ជូន​ដល់​ប្រជា​ការពារ​ភូមិ​ផង​ដែរ។​

ឯក​ឧត្តម​ ផាន់​ ចាន់ធុល​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ា​ខា​បាន​មាន​ប្រសាសន៍ថា​ យុវ​ជន​ជា​ទំពាំង​ស្នង​ឬស្សី ​ដែល​ត្រូវ​បន្ត​វេណ​ពី​មនុស្ស​ចាស់​នៅ​ថ្ងៃ​អនា​គត់​។ ការ​ចូល​រួម​របស់​យុវជន​ក្នុង​កិច្ច​ការ​សង្គម​សព្វ​បែប​យ៉ាង​គឺ​ជា​ការ​ហាត់​ពត់​ លត់​ដំ​ខ្លួន ​ក៏​ដូច​ជា​ការ​ហាត់​រៀន​ធ្វើ​ការងារ​របស់​យុវ​ជន​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​មនុស្ស​ចាស់​ដែល​មាន​បទ​ពិសោធ​ធ្វើ​ការ​ងារ​ជា​យូ​មក​ហើយ។​ ឯក​ឧត្តម​បាន​បន្ត​ថា​ ក្រៅ​ពី​ការ​ហាត់​លត់​ដំ​ខ្លួន​ សកម្ម​ភាព​របស់​យុវ​ជន​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ ដល់​ការ​ថែរក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​សង្គម​ ការពារ​បាន​នូវ​អំពើ​ចោរ​លួច​ ចោរ​ប្លន់​ ក្មេង​ទំនើង​ ការ​សេព​ និង​ការ​ចរាចរ​គ្រឿង​ញៀន​ ការ​លេង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ជា​ដើម​ ដែល​ជា​ការ​អនុ​វត្ត​នូវ​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋា​ភិបាល​អោយ​មាន​ប្រសិទ្ធ​ភាព​៕​

cpp-30-08-2015-020 cpp-30-08-2015-021 cpp-30-08-2015-022 cpp-30-08-2015-023 cpp-30-08-2015-024 cpp-30-08-2015-025 cpp-30-08-2015-026

[youtube id= “G-KaJ_PaABQ”]