សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ សូមអំពាវនាវបងប្អូនជនរួមជាតិ ប្រជាពលរដ្ឋ អាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ការពារ និងបង្កាគ្រោះអគ្គិភ័យក្នុងរដូវប្រាំងនេះ ព្រោះតាមការព្យាការណ៍ឧតុនិយម គឺអាកាសធាតុប្រទេសយើង នឹងឡើងកំដៅរហូតលើស៤០អង្សា ចាប់ពីពេលនេះតទៅ និងរហូតដល់រយៈពេលប្រមាណពីរខែទៀត​ ។