ក្រុមការងារគណបក្សប្រជាជនកម្ពុជាពង្រឹងសង្កាត់ ទួលល្វាចុះសាកសួរសុខទុក្ខនិងនាំយកស្បៀងចែកជូនប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន៦គ្រួសារ ក្នុងសង្កាត់ទួល្វា


(28-11-2015) ប៉ៃលិន៖ ថ្ងៃទី​២៨​វិឆ្ឆិកា​ឆ្នាំ​២០១៥​ លោក​ ឌឹន​ គឹម​ ប្រធាន​ក្រុមការ​ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះពង្រឹង​សង្កាត់​ទួលល្វា​ និង​សមា​ជិក​ក្រុម​ការងារ​មួយ​ចំនួន​ទៀត​បាន​នាំ​យក​ស្បៀង​ជា​អង្ករ​ទៅចែក​ ជូន​ប្រជា​ពល​រដ្ឋ​ជួប​ការ​ខ្វះ​ខាត​ស្បៀង​ ចំនួន​៦​គ្រួសារ​រស់​នៅ​ភូមិទួល​ស្រឡៅ​ សង្កាត់ទួលល្វា ​ក្រុង​ប៉ៃលិន​​។

លោក​ ឌិនគឹម​ ប្រធាន​ក្រុមការ​ងារ​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​បាន​មាន​ប្រសាសន៍​ថាៈ​គណបក្សប្រជាជន​កម្ពុជា​ក្រោម​ការដឹក​នាំ​របស់​សម្តេច​តេជោ ​ហ៊ុនសែន​ តែង​តែ​គិត​គូរ​ពី​សុខ​ទុក្ខ​បងប្អូនប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ដោយ​បាន​ជំរុញ​ដល់​មន្ត្រី​គណបក្ស​គ្រប់ថ្នាក់ ​ ចុះ​សាក​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ជា​ប្រចាំ​ និង​នាំ​យក​អំណោយ​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ណា​ ដែល​ក្រី​ក្រ​មាន​ជីវភាព​ខ្វះ​ខាត​ជា​បន្តបន្ទាប់​ និង​មិន​ត្រូវ​បណ្តោយ​អោយ​ពលរដ្ឋណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​មិន​បាន​ដឹង​នោះ​ទេ​។​ជាក់​ស្តែង​ពេលនេះ​គ្រាន់​តែ​ទទួល​ដណឹង​ពីអាជ្ញាធរ​ភូមិ​ថាមាន​បងប្អូន​៦​គ្រួសារ​កំពុង​ជួបការ​លំបាក​ខ្វះខាត​ស្បៀង​  ក្រុម​ការងារ​បាននាំយក​ស្បៀង​អាហារ​ទៅ​ចែក​ជូន​បងប្អូន​ភ្លាម​ទោះ​បីអំណោយ​ស្បៀង​ទាំងនេះ​ វា​មិនអាច​ដោះស្រាយ​ក្នុង​ជីវភាព​បាន​យូរក្តី​ តែ​អាច​ដោះ​ស្រាយ​បាន​មួយ​រយះ​ធំដើម្បី​ផ្តល់​ឱកាស​បងប្អូន​មានពេល​វេលា​ បង្ក​បង្កើន​ផល​ដាំដំ​ណាំផ្សេងៗ​លក់​ដូរចិញ្ចឹម​ជីវិត​បន្ត​ទៀត​។លោក​បាន​ផ្តាំ​ផ្ញើ​ដល់បង​ប្អូន​ដែល​ខ្វះខាត​ស្បៀង​ត្រូវ​ខិតខំ​បង្កប​ង្កើន​ផល​ដាំដំ​ណាំ​គ្រប់​ប្រភេទ​ដើម្បី​ដោះ​ស្រាយជីវភាព​របស់​បងប្អូន​ឲ្យកាន់​តែ​ប្រសើ​ឡើង​។​ លោកបាន​បន្ត​ថា ​មាន​តែ​គណបក្ស​ប្រ​ជាជនកម្ពុជា​ទេ ​ដែល​ស្គាល់​សុខ​ស្គាល់​ទុក​ និង​រួម​រស់​នៅ​ជាមួយ​ប្រជា​ពលរដ្ឋ​គ្រប់​មូល​ដ្ឋាន​ ។ ពេល​ណា​បងប្អូន​ជួប​ការ​លំបាក​ ពេល​នោះ​គឺ​បាន​មន្រ្តី​គណបក្ស​ប្រជាជន​ ជួយ​ដោះ​ស្រាយគ្រប់​ពេល​។ ដូច​នេះ ​បងប្អូន​មិន​ត្រូវ​ចាញ់​បោក​ការ​ឃោសនា​របស់​ពួក​អគតិ​ ដើរញុះ​ញ៉ុង់បំបែក​បំបាក់​ជាតិ​នោះ​ឡើយ​។ ​យើង​ត្រូវ​រួម​គ្នា​គាំ​ទ្រ​ និង​ ការពារ​គណបក្ស​យើង​ និង​សមិទ្ធផល​នានា​ ពិសេស​សមិទ្ឋ​ផល​សន្តិភាព​ ដែល​កើត​ចេញ​ពីការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ មិន​ឲ្យ​ពួក​អគតិ​មក​បំផ្លាញ​ជាតិ​យើង​ជា​ដាច់​ខាត​។

ស្បៀង​អាហារ​ដែល​ចែក​ជូន​បង​ប្អូន​ទាំង​០៦​គ្រួសារ​ ក្នុង១​គ្រួសារ​ទទួល​បាន​អង្ករ​៥០kg ​ ។

cpp-28-11-2015-001 cpp-28-11-2015-002 cpp-28-11-2015-003 cpp-28-11-2015-004 cpp-28-11-2015-005 cpp-28-11-2015-006

[youtube id= “c53MD110TC0”]