ព្រះវិហារឧត្តមសាមមារីប្រគល់ប្រអប់កាដូណូលអ៊ែល ជូនដល់លោកគ្រូអ្នកគ្រូតំណាងអោយព្រះវិហារចំនួន៥០


​(21-12-2015) ប៉ៃលិន៖ ល្ងាច​ថ្ងៃ​ទី២១ ​ខែធ្នូ ​ឆ្នាំ​២០១៥ ​នៅ​ព្រះ​វិហារ​ឧត្តម​សាម​មារី​ស្ថិត​នៅ​ភូមិ​អូរតា​ពុក​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ បាន​រៀប​ចំ​ពិធី​ប្រគល់​ប្រអប់​កាដូ​ណូល​អ៊ែល​ជូន​ដល់​លោក​គ្រូ​អ្នក​គ្រូ ​អ្នក​គ្រូ​ ដែល​មក​ពី​ព្រះវិហារ​ចំនួន​៥០​សាខា​ខេត្ត​ប៉ៃលិន ​និង​ខេត្ត​បាត់​ដំបង ​ដែល​ពិធី​នេះ​បាន​ប្រព្រឹត​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក ​សំ ​សាវឿន ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ លោក ​ប៊ុន ​សុធា ​ប្រធាន​សហ​គមន៏​និង​ជា​គណ​កម្ម​ការ​ប្រអប់​ការ​ដូ ​និង​លោក​គ្រូ​អ្នក​គ្រូ​ជា​ច្រើន​នាក់​ផង​ដែរ​។​

​លោក ​ប៊ុន​សុធា​ ប្រធាន​សហ​គមន៏​និង​ជា​គណ​កម្ម​ការ​ប្រអប់​ការដូ​បាន​អោយ​ដឹង​ថា​៖​ការ​ប្រគល់​ប្រអប់​កាដូ​បាន​ធ្វើ​ចំនួន​៣ដង​មក​ហើយ​គឺ​ឆ្នាំ​២០១៣ ​មាន​ចំនួន​២៥០០​កាដូ ​ឆ្នាំ​២០១៤​មាន​ចំនួន​៤០០០​កាដូ ​និង​ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​៥០០០​កាដូ​។​លោក​បន្ត​ថាៈ​ការ​ប្រគល់​ការដូ​ណូ​អ៊ែល​នៅ​ពេល​នេះ​មាន​គោល​បំណង​អោយ​លោក​គ្រូ​អ្នក​គ្រូ​ទាំង​អស់​យក​ទៅ​ចែក​ជូន​កុមារ​នៅ​តាម​សហ​គមន៏​និង​ទី​លំ​ដ្ឋាន​នានា​ដើម្បី​ជា​កា​លើក​ទឹក​ចិត្ត​ដល់​កុមារ​ទាំង​អស់​នោះ​អោយ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ​ និង​រួម​ចំនែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​ជា​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​ផង​ដែរ​។​

​លោក ​សំ ​សាវឿន ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​កោត​សសើ​ដល់​ព្រះ​វិហា​ឧត្តម​សាម​មារី​ដែល​បាន​រួម​ចំនែក​អភិវឌ្ឍន៏ ​សាសនា ​និង​ ទូន្មាន​ ព្រៀន​ប្រដៅ​អោយ​មនុស្ស​ធ្វើ​អំពើ​ល្អ ​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ ​។​លោក​បន្ត​ថា៖​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ​ហ៊ុន​សែន​ ជា​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ ធើ្វ​អោយ​ប្រទេស​ជាតិ​មាន​សុខ​សន្តិ​ភាព ​បាន​កសាង​ហេដ្ឋា​រចនា​សម្ព័ន​ជា​ច្រើន​មាន​ដូច​ជា ​សាលា​រៀន​ មន្ទីរ​ពេទ្យ ​ផ្លូវ​ថ្នល់ ​ស្ពាន ​និង​សមទ្ធិ​ផល​នានា​ជា​ច្រើន​ទៀត​ ជា​ពិសេស​បាន​អនុញ្ញាត្តិ​អោយ​ប្រជា​ពល​រដ្ឋ​មាន​សិទ្ធ​សេរី​ភាព​គោរព​និង​ជំនឿ​សាសនា​ផ្សេង​ៗ​ដែល​ជា​ផ្នែក​មួយ​សំរាប់​អោយ​មនុស្ស​គោរព​ប្រតិ​បត្តិ​ រកតែ​អំពើ​ល្អ ​។​ដូច្នេះ​សុំ​អោយ​លោក​គ្រូ​អ្នក​គ្រូ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​និង​ណែនាំ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​អោយ​ពួក​គាត់​បាន​យល់​ដឹង​ពី​សាសនា ​កាន់​ច្បាស់​ដើម្បី​ការ​រស់​នៅ​សុខ​ដុម​រម្មនា​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​។​លោក ​សំ ​សាវឿន ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ​និង​លោក​ ប៊ុន​សុធា​ ក៏​បាន​ប្រគល់​ការដូ​នូអែល​ជា​និម្មិត​រូប​ជូន​ដល់​លោក​គ្រូ​អ្នក​គ្រូ​តំណាង​អោយ​ព្រះ​វិហារ​ទាំង​៥០​ផង​ដែរ​។​

cpp-21-12-2015-005 cpp-21-12-2015-006 cpp-21-12-2015-007 cpp-21-12-2015-008vv

[youtube id= “8Sd2wavoSQ0”]