លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន និងក្រុមការងារបាននាំយកសំភារៈ និងថវិកា ទៅចូលរួមបុណ្យសពលោក ប៉ុល យឹម នាយកសាលាបឋមសិក្សាសាលាក្រៅ


​(04-01-2016) ប៉ៃលិន៖ ថ្ងៃទី​ ០៤​ ខែមករា​ ឆ្នាំ​២០១៦ ​លោក​ជំទាវ ​ជា ​លាភ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​  លោក​ស្រី​ឧត្តមត្រីយ៍​ សាន​ សាវឿន ​ស្នង​ការ​រង​នគរបាល​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​ក្រុម​ការងារ​ បាន​នាំ​យក​អំណោយ​ទៅ​ចូល​រួម​បុណ្យ​សព​ លោក ​ប៉ុល ​យឹម ​នាយក​សាលា​បឋម​សិក្សា​សាលា​ក្រៅ ​ដែល​ទទួល​មរណៈ​ភាព​ដោយ​រោគ​ជរាពាធ ​នៅ​ភូមិ​អូរ​អណ្តូង ​ឃុំ​អូរ​ណ្តូង​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ ។​

​លោក​ជំទាវ​ ជា ​លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ បាន​ពាំនាំ​បណ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ ឯក​ឧត្តម ​កើត​សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​ជូន​ចំពោះ​ក្រុម​គ្រួសារ​នៃ​សព ​ និង​បាន​សំដែង​នូវ​ការ​សោក​ស្តាយ​ជា​មួយ​ក្រុម​គ្រួសារ​សព​ដែល​បាត់​បង់​លោក​ឪពុក​ និង​ស្វាមី​ជា​ទី​ស្រឡាញ់ ​គឺ​លោក​ លោក​ ប៉ុល ​យឹម​  ។ ​លោក​ជំទាវ​បន្ត​ថាៈ ​ថ្នាក់​ដឹក​នាំ​ខេត្ត​តែង​តែ​គិត​គូរ​ពី​សុខ​ទុក្ខ​និង​នាំ​យក​នូវ​សំភារះ​ថវិកា​មួយ​ ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​ ​។​

​អំណោយ​ដែល​បាន​ឧបត្ថម្ភ​ជូន​គ្រួសារ​សព​រួមមាន​ អង្ករ ​៥០ ​គីឡូ​ក្រាម​ ទឹក​ត្រី ១យួ ​ទឹក​ស៊ី ​អ៊ីវ​ ១យួ ​មី ​០១កេះ ​និង​ថវិកា ​៥០​ម៉ឺន​រៀល​ផង​ដែរ​។

​តម​មក​នៅ​ថ្ងៃ​ដដែល ​លោក​ ជំ ទាវ​ ជា​លាប​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​និង​ក្រុម​ការងារ​ក៏​បាន​ នាំយក​សំភារៈ​និង​ថវិកា​ទៅ​ចូល​រួម​បុណ្យ​សព​យុវ​ជន ​សាន់​ បញ្ញា ​ហៅ ​ភោគ​ អាយុ ​២៤ឆ្នាំ ​នៅ​ភូមិ​វត្ត​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ដែល​បាន​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​សុក្រ​ ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​យប់​ថ្ងៃអាទិត្យ​។ ​សំភារៈ​និង​ថវិកា​ដែល​ថ្នាក់​ដឹកនាំ​ខេត្ត​យក​ទៅ​ចូល​រួម​បុណ្យ​សព​រួម​មានៈ​ទឹកត្រី ​០១យួ ​ទឹក​ស៊ីអ៊ីវ ​០១យួ ​មីមួយកេះ ​អង្ករ​ ២៥​គីឡូ​ក្រាម​ និង​ថវិកា​៣៥​ម៉ឺន​រៀល​ ។​

​តមក ​លោក​ជំទាវ ​ជា ​លាភ ​និង​ក្រុម​ការងារ​ក៏​បាន​អញ្ជើញ​សាក​សួរ​សុខ​ទុក្ខ​និង​នាំ​យក​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​ទៅ​ឧបត្ថម្ភ​ដល់ ​លោក​ស្រី ​ឈុំ ​សុភាព​ ដែល​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេ​ហដ្ឋាន​ស្ថិត​នៅ​ភូមិ​អូរ​តាពុក​ក្រោម ​ និង​បន្ត​ទៅ​សាក​សួរ​សុខ​ទុក្ខ​និង​នាំ​យក​ថវិកា​ចំនួន​៤០ម៉ឺន​រៀល​ទៅ​ឧបត្ថម្ភ​ដល់ ​លោក​ស្រី ​តឹក​ គីមលី ​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ៃលិន​ ដែល​កំពុង​មាន​ជម្ងឺ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល​និង​ជម្ងឺ​លើស​ឈាម​ កំពុង​សម្រាក​ព្យាបាល​នៅ​គេហ​ដ្ឋាន​ស្ថិត​នៅ​ភូមិ​អូរ​តាពុក​លើ ​សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ផង​ដែរ​។ ​

cpp-04-01-2016-007 cpp-04-01-2016-008 cpp-04-01-2016-009 cpp-04-01-2016-010 cpp-04-01-2016-011 cpp-04-01-2016-012 cpp-04-01-2016-013 cpp-04-01-2016-014vv

[youtube id= “qcKLM3d-ioI”]