លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបាននាំយកថវិកា និងអង្ករយកទៅឧបត្ថមដល់ក្រុមគ្រួសារសពនៅភូមិក្រចាប់ក្រោម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន


​(10-03-2016) ប៉ៃលិន៖ ថ្ងៃទី១០​ ខែមិនា ​ឆ្នាំ​២០១៦ ​លោក​ ស៊ុន ​យី ​អភិបាល​ក្រុង​ប៉ៃលិន​​បាន​នាំ​យក​ថវិកា​ និង​អង្ករ​ទៅ​ឧបត្ថម​បុណ្យ​សព ​លោក​យាយ ​សេង​ ឡែង ​អាយុ៥២​ ដែល​បាន​ទទួល​មរណៈភាព​ នៅ​ភូមិ​ក្រចាប់​ក្រោម ​សង្កាត់​អូតាវ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

លោក ​ស៊ុន ​យី ​អភិបាល​ក្រុង​ប៉ៃលិន ​បាន​សំដែង​នូវ​ការ​សោក​ស្តាយ​ក្រៃ​លេង​ជា​មួយ​ក្រុម​គ្រួសារ​សព ​ចំពោះ​ការ​បាត់បង់​លោក​យាយ ​សេង​ ឡែង​ អាយុ​៥២​ ដែល​បាន​ទទួល​មរណៈភាព​។​លោក​បន្តថាៈ​ថ្នាក់​ដឹកនាំ​ខេត្ត​ប៉ៃលិន​តែង​តែ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាក​គ្រប់​ពេល​វេលា​។  ​ជាក់​ស្តែង​ គ្រាន់​តែ​បាន​ទទួល​ដំណឹង​ថា​៖​លោក​យាយ ​សេង ​ឡែង​ អាយុ៥២ ​ដែល​បាន​ទទួល​មរណៈភាព ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​ចាត់​ឲ្យ​ក្រុម​ការ​ងារ​ចុះ​មក​សួរ​សុខ​ទុក្ខ​និង​នាំយក​សំភារៈ​និង​ថវិកា​ឧបត្ថម្ភ ​គ្រួសារ​សព​ដើម្បី​ចូល​រួមរំលែក​ទុក្ខ​ក្នុង​កម្ម​វិធី​បុណ្យ​សព​។​

​អំណោយ​ដែល​បាន​ឧបត្ថម្ភ​ជូន​គ្រួសារ​សព​ក្នុង​ឱកាស​នោះ​មាន​ អង្ករ ​៥០ ​គីឡូ​ក្រាម​ ថវិការ​២០ ម៉ឺន​រៀល​ផង​ដែរ​។​

តមក​លោក ​ស៊ុន ​យី ​និង​ក្រុម​ការងារ​ក៏​បាន​នាំយក​ថវិកា​ចូល​រួម​ក្នុង​កម្ម​វិធី​បុណ្យ​ភូមិ​ភ្នំរាំង​ចំនួន​១០ម៉ឺន​រៀល ​។​ព្រម​ជា​មួយ​គ្នា​នេះ​ក្រុម​ការងារ​ក៏​បាន​ពិនិត្យ​មើល​អណ្តូង​ទឹក​ដោយ​មាន​ការ​ឧបត្ថម​ពី​សំណាក់​លោក​ឌិន ​គឹម​ ប្រធាន​មន្ទីរ​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន ​ផង​ដែរ​។​

cpp-10-03-2016-007 cpp-10-03-2016-008 cpp-10-03-2016-009 cpp-10-03-2016-010vv

[youtube id= “jAgnjoulfIE”]