លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ដឹកទឹកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ខ្វះខាតទឹកប្រើប្រាស់


(26-04-2016) ប៉ៃលិន៖ ​រសៀល​ថ្ងៃទី ២៦ ​ខែមេសា ​ឆ្នាំ២០១៦​ លោក​ឧត្តម​សេនីយ៍​ត្រី​ ជា​ ចាន់​ឌិន​ ស្នង​ការ​នគរ​បាល​ខេត្ត​ និង​លោក​ ស៊ុន​ យី​ អភិបាល​ក្រុង​ប៉ៃលិន​ បាន​ដឹកនាំ​កម្លាំង​នគរ​បាល​និង​មន្ត្រី​រាជ​ការ​ដឹក​ទឹក​ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​ចំនួន ​២៥៤គ្រួសារ​នៅ​ភូមិ​ក្រចាប់​លើ ​សង្កាត់​អូរតាវ៉ៅ ​ក្រុង​ប៉ៃលិន ​។​

លោក​ឧត្តម​សេនីយ៍​ត្រី​ ជា​ ចាន់​ឌិន​ ស្នង​ការ​នគរ​បាល​ខេត្ត ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​សកម្ម​ភាព​ដឹក​ទឹក​នេះ ​បាន​ប្រើ​ប្រាស់​រថយន្ត​ដឹក​ទឹក​របស់​ស្នងការ​ចំនួន ​២គ្រឿង​ ។​

​សូម​បញ្ជាក់​ថាៈ​ ស្ថាន​ភាព​រាំង​ស្ងួត​ រយៈ​ពេល​ចុង​ក្រោយ​នេះ ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​ ស្រះ​ទឹក ​ស្ទឹង​អូរ​មួយ​ចំនួន​រីង​ស្ងួត ​ធ្វើ​អោយ​ប្រជា​ពល​រដ្ឋ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់ ​និង​បរិភោគ​ប្រចាំ​ថ្ងៃ ​ហើយ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ​បាន​ប្រើប្រាស់​កង​កម្លាំង ​និង​មធ្យោ​បាយ​ ដឹក​ទឹក​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ ​នៅ​តាម​មូល​ដ្ឋាន​ដែល​គ្មាន​ប្រភព​ទឹក​សម្រាប់​ផ្គត់​ផ្គង់​។​

 

cpp-26-04-2016-009 cpp-26-04-2016-010 cpp-26-04-2016-011 cpp-26-04-2016-012vv

[youtube id= “oYY4FI8VOTQ”]