អាជ្ញាធរខេត្តប៉ៃលិនបន្តដឹកទឹកស្អាតចែកជូនដល់ប្រជាពលរដ្ឋនៅភូមិចំនួន ០២ភូមិ ក្នុងឃុំស្ទឹងកាច់ និង ឃុំអូអណ្តូង


(29-04-2016​) ប៉ៃលិន៖ ថ្ងៃទី២៩ ​ខែមេសា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម​ កើត​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​ដឹក ​នាំ ​មន្រ្តីរាជ​ការ​គ្រប់​លំដាប់​ថ្នាក់ ​កង​កំលាំង​ប្រដាប់​អាវុធ ​បាន​អញ្ជើញ​ចុះ​ចែក​ទឹកស្អាត ​និង​ទឹក​សុទ្ធ ​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ស្រង់​មាន​ជ័យ ​ឃុំ​ស្ទឹង​កាច់ ​និង​ភូមិ​ស្រះពីរ​ ឃុំ​អូរ​អណ្តូង​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​ប្រជា​ពល​រដ្ឋ​ទាំង​២ភូមិ​ដែល​បាន​ទទួល​ទឹកស្អាត ​និង​ទឹកសុទ្ធ​នានា​ពី​អាជ្ញាធរ​ខេត្ត​នា​ឱកាស​នោះ​មាន​ភូមិ​ស្រង់​មាន​ជ័យ​ចំនួន​១២៩ ​គ្រួសារ​ ភូមិ​ស្រះពី ​ចំនួន​១៤៥​គ្រួសារ ​ ដោយ​ប្រើប្រាស់​រថយន្ត​កង​ដឹក​ជញ្ជូន​កងពល​តូច​លេខ​៩៩​របស់​ក្រសួង​ការពារ​ជាតិ ​ចំនួន​៣គ្រឿង​មាន​ទឹក​ចំនួន ​១៥០០០លីត្រ ​និង ​ចែក​ទឹក​សុទ្ធ​សំរាប់​ហូប​ចំនួន ​១៥០យួ​ផង​ដែរ។ ​

​       ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថាៈ​ គ្រោះរាំង​ស្ងួត​ ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នេះ ​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ​ហើយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​សែន ​ក៏​បាន​ណែនាំ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ និង​ អាជ្ញាធរ​គ្រាប់​ជាន់​ថ្នាក់ ​កង​កំលាំង​ប្រដាប់​អាវុធ ​មន្រ្តី​រាជការ ​និង​សប្បរស​ជន ​ត្រូវ​រួមគ្នា​ជួយ​ដោះ​ស្រាយ​ការ​លំបាក​និង​ ដឹក​ទឹក​ចែក​ជូន​អោយ​ប្រជា​ពល​រដ្ឋ​បាន​ប្រើប្រាស់​ទាន់​ពេល​វេលា​។ ​ជាក់​ស្តែង​ពី ​បី​ថ្ងៃ​កន្លង​ទៅ​នេះ​អាជ្ញាធរ​ខេត្ត​ និង​មន្ត្រី​ក្រោម​ឱវាទ ​កង​កំលាំង​ប្រដាប់​អាវុធ ​បាន​ដឹក​ទឹក​សំរាប់​ប្រើប្រាស់ ​និង​ទឹក​សុទ្ធ​សំរាប់​ហូប ​យក​ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅទូ​ទាំង​ខេត្ត​បាន​ជា​ច្រើន​ភូមិ​មក​ហើយ ​ដើម្បី​ឆ្លើយ​តប​ការ​ ខ្វះ​ខាត​ទឹក​ប្រើប្រាស់​របស់​បងប្អូន​ ។ ​ដោយ​ឡែក​ពេល​នេះ ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ស្រង់មាន​ជ័យ ​និង​ភូមិ​ស្រះពីរ​ និង​ បន្ត​ ចែក​ចាយ​ទឹក​ស្អាត​ជា​បន្ត​បន្ទាប់​ជូន​ប្រជា​ពល​រដ្ឋ​នៅ​តាម​ភូមិ​ ឃុំ​/​សង្កាត់​ ទាំង​អស់​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ទូទាំង​ខេត្ត​ប៉ៃលិន​។​  ឯក​ឧត្តម​បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ទាំង​អស់​ត្រូវ​សហការ​ និង​ធ្វើ​ការរាយការ​ណ៏ជា​បន្ទាន់​អំពី​បញ្ហា​ការ​ខ្វះខាត​ទឹក​ដើម្បី​អោយ​ថ្នាក់​ដឹក​នាំ ​និង​ក្រុម​ការងារចុះ​ជួយ​បាន​ដឹង​និង​ដោះស្រាយ​ជូន​អោយ​បាន​ទាន់​ពេល​វេលា។​ទន្ទឹម​នឹង​នេះ ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ថែរក្សា​សុខភាព​ អនាម័យ​ គឺ​ហូប​ស្អាត​ រស់​នៅ​ស្អាត​ បើ​សិន​កើត​មាន​ជំងឺ​អ្វី​សូម​ទៅ​មណ្ឌល​សុខភាព​ដែល​ជិត​ផ្ទះ​ជា​បន្ទាន់​ដើម្បី​អោយ​គ្រូ​ពេទ្យ​ពិនិត្យ​និង​ព្យាបាល​ទាន់​ពេល​វេលា​។​

cpp-29-04-2016-001 cpp-29-04-2016-002 cpp-29-04-2016-003 cpp-29-04-2016-004 cpp-29-04-2016-005 cpp-29-04-2016-006vv

[youtube id= “RrKTmQGSOo8”]