(02-11-2016) ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិនព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ទីរផែនការ សហការជាមួយរដ្ឋបាលខេត្តប៉ៃលិនបានរៀបចំវេទិការកសាងកម្មវិធីវិនិយោគខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មផែនការ ជូនដល់មន្ទីរជំនាញ និងអាជ្ញាធរខេត្ត/ក្រុង/ស្រុក ដែលក្នុងពិធីនេះស្ថិតក្រោមវត្តមាន លោកជំទាវ ជា លាភ អភិបាលរងខេត្ត ឯកឧត្តម គុយ ណារ៉េត សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីអភិបាលរងក្រុង/ស្រុក ប្រធា នអនុប្រធានមន្ទីរ និង មេឃុំចៅ សង្កាត់ ជាច្រើននាក់ផងដែរ។
បន្ទាប់ពី លោក យ៉ាន អិត នាយកទីចាត់ការផែនការវិនិយោគខេត្តប៉ៃលិនបានបង្ហាញពីគោលបំណង និងការណែនាំស្តីពីការធ្វើផែនការវិនិ្នយោគ រួចមក លោក ប៉ុល ហោលី ប្រធានការិយាល័យផែនការនៃមន្ទីរផែនការខេត្តបានធ្វើបទបង្ហាញរបាយការណ៏ការអនុវត្តគម្រោងឆ្នាំ២០១៦ថ្នាក់ខេត្តសំរាប់អោយមន្ទីរជំនាញ និងអាជ្ញាធរថ្នាក់ខេត្ត/ក្រុង/ស្រុក បន្តអនុវត្តទៀតអោយទទួលបានជោគជ័យ។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏កោតសសើរដល់រដ្ឋបាលខេត្តនិងមន្ទីរផែនការដែលបានខិតខំប្រឹងប្រែងធ្វើវេទិការនេះឡើងដើម្បីអោយសិក្ខាកាមទាំងអស់យល់ជ្រាប់កាន់ច្បាស់ ជាពិសេសធ្វើអោយការសហការសាមគ្គីជាមួយមន្ទីរជំនាញ និងអាជ្ញាធរថ្នាក់ខេត្ត/ក្រុង/ស្រុកអោយបានកាន់តែល្អ ដើម្បីសំរេចនូវគោលនយោបាយសំរាប់ការកសាងផែនការអភិវឌ្ឍន៏ខេត្តអោយមានការរីកចំរើន និងលើកកំពស់ជីវភាពសុខមាលភាពរបស់ប្រជាពលរដ្ឋ អោយសមស្របទៅគោលដៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិបច្ចុប្បន្នកម្មឆ្នាំ២០១៥-២០១៨ផងដែរ។លោកជំទាវបន្តថា៖មន្ទីរជំនាញនិងអាជ្ញាធរថ្នាក់ខេត្ត/ក្រុង/ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់និងលើកឡើងពីបញ្ហាប្រឈមដែលកើតមានកន្លងមកដើម្បីអោយមន្ទីរផែនការនិងរដ្ឋបាលខេត្ត ធ្វើការបកស្រាយនិងរកដំណោះស្រាយសមស្រប។ ទន្ទឹមនេះថ្នាក់ដឹកនាំអង្គភាពមន្ទីរស្ថាប័នជំវិញខេត្តត្រូវពង្រឹងពង្រីកពីសមត្ថភាពរបស់ខ្លូនអោយកាន់តែបានល្អប្រសើរឡើង ដើម្បីធ្វើយ៉ាងណាអោយការអនុវត្តកសាងផែនការកម្មវិធីវិនិយោគខេត្តអោយទទូលបានជោគជ័យ។
[youtube id= “vudOTdX66Ws”]