ឯកឧត្តមកើត សុធា អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ អ្នកជម្ងឺដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន


(09-11-2016)  ប៉ៃលិន៖ ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ឯក​រាជ្យ​ជាតិ ​៩វិច្ឆិកា ​១៩៥៣-​ ៩វិច្ឆិកា ​២០១៦​ លើក​ទី៦៣​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​, ឯក​ឧត្តម​កើត​ សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​លោក​ជំទាវ ​គង់​ស្តី​កើត​សុធា ​ឯក​ឧត្តម​ឡី​ ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​ព្រម​ទាំង​ឯក​ឧត្តម ​លោក​ជំទាវ​អភិបាល​រង​ខេត្ត​ និង​មន្រ្តី​រាជ​ការ​មួយ​ចំនួន​ទៀត​ បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ និង​នាំយក​អំណោយ​ជា​ស្បៀង​ និង​ថវិកា​ចំនួន​១០០០០រៀល ​ទៅ​ចែក​ជូន​ដល់​ដល់​ប្រជា​ពល​រដ្ឋ ​អ្នក​ជម្ងឺ​ចំនួន​ ៥១ នាក់ ​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ ។​

​ឯក​ឧត្តម​កើត ​សុធា ​អភិ​បាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​ឯក​ឧត្តម​ ឡី ​ចាន់​ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ បាន​មាន​ប្រសាសន៍​សំដែង​ការ​សោក​ស្តាយ​ អាណិត​អាសូរ​ដល់​ប្រជា​ពល​រដ្ឋ​ អ្នក​ជម្ងឺ​ដែល​កំពុង​ សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ទាំង​អស់​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍ថា​ ស្រប​ពេល​ដែល​ប្រជា​ពល​រដ្ឋ​យើង​កំពុង​ជួប​នូវ​បញ្ហា​ខ្វះ​ខាត​លើ​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ,​ ប្រជា​ពល​រដ្ឋ​យើង​មួយ​ចំនួន​ក៏​នៅ​ជួប​ប្រទះ​បញ្ហា​សុខ​ភាព​បន្ថែម​ទៀត ​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សំរាប់​ប្រជា​ពល​រដ្ឋ​យើង។​ ឯក​ឧត្តម ​ក៏​បាន​មាន​ប្រសាសន៍​សូម​អោយ​ប្រជា​ពល​រដ្ឋ ​អ្នក​ជម្ងឺ​ទាំង​អស់ ​ត្រូវ​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូ​ពេទ្យ​ជំនាញ ​ដើម្បី​អោយ​ឆាប់​ជា​ពី​ជម្ងឺ​ ហើយ​ត្រូវ​ថែរក្សា​សុខ​ភាព​អោយ​បាល​ល្អ​ពេល​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ ត្រលប់​ទៅ​លំនៅ​ដ្ឋាន​វិញ​, ដោយ​ត្រូវ​រស់​នៅ​ស្អាត ​ផឹក​ស្អាត ​និង​សំរាន​ក្នុង​មុង​ការពារ​មូស​ខាំ​ដែល​បង្ករ​អោយ​មាន​ជម្ងឺ​ផ្សេងៗ​ទៀត​បាន​។​

​ក្នុង​ឱកាស​នោះ​ដែរ ​លោក ​អាង ​នាង ​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ​ក៏​បាន​សំនូម​ព​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ប្រយ័ត្ន​ថែទាំង​សុខ​ភាព​អោយ​បាន​ល្អ ​និង​ត្រូវ​ប្រញាប់​មក​មន្ទីរ​ពេទ្យ​ ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ក្បែរ​ ប្រសិន​បើ​សង្ស័យ​ថា​មាន​ជម្ងឺ​កើត​ឡើង​ ហើយ​ចំពោះ​កុមារ​ដែល​មាន​ភាព​ស្គម​ស្គាំង​ក៏​ត្រូវ​ប្រញាប់​មក​មណ្ឌល​សុខ​ភាព​ ឬ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​បញ្ហា​កង្វះ​អាហារ​រូប​ត្ថម្ភ​ចំពោះ​កុមារ​(​ឃ្លីប​)​។​

cpp-09-11-2016-019 cpp-09-11-2016-020 cpp-09-11-2016-021 cpp-09-11-2016-022 cpp-09-11-2016-023 cpp-09-11-2016-024vv

[youtube id= “tDMKRFiQiGQ”]