សមាគមន៍គ្រឹស្ទបរិស័ទខេត្តប៉ៃលិន បានបើកការប្រកួតបាល់ទាត់មហាជន ពានរង្វាន់គ្រឹស្ទម៉ាស់ខាប់ ២០១៦ របស់ឧកញ៉ា សៀ សុភក្រ្តិ ទីប្រឹក្សាក្រសួងធម្មការនិងសាសនា ក្រោមអធិបតី លោកជំទាវ សោ មុន្នរ័ត្ន អភិបាលរងខេត្តប៉ៃលិន


(26-12-2016) ប៉ៃលិន៖ ​រសៀល​ថ្ងៃទី ​២៦​ ខែធ្នូ ​ឆ្នាំ ២០១៦ ​សមា​គមន៍​គ្រឹស្ទ​បរិស័ទ​ខេត្ត​ប៉ៃលិន​ បាន​បើក​ការ​ប្រកួត​បាល់​ទាត់​មហា​ជន ​ពាន​រង្វាន់​គ្រឹស្ទ​ម៉ាស់​ខាប់​ ២០១៦ ​ដែល​ពិធី​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ជំទាវ ​សោ ​មុន្នរ័ត្ន​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​លោក​ឧក​ញ៉ា ​សៀ ​សុភក្រ្តិ ​និង​លោក​អនុ​ប្រធាន​មន្ទីរ​ អប់រំ​យុវជន​និង​កីឡា​ខេត្ត​ នាយក​រង​រដ្ឋ​បាល​សាលា​ខេត្ត​ និង​អស់​លោក​លោក​ស្រី ​គ្រូ​បង្វឹក​កីឡាករ​ជា​ច្រើន​អ្នក​ទៀត​ផង​ដែរ​។​

​ការ​ប្រកួត​បាល់​ទាត់​មហា​ជន​ ពាន​រង្វាន់​គ្រឹស្ទ​ម៉ាស់​ខាប់​ ២០១៦​ នេះ​ជា​លើក​ទី ​៧ ​ហើយ​ សម្រាប់​ខេត្ត​ប៉ៃលិន​យើង ​ហើយ​ការ​ប្រកួត​កីឡា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​គឺ​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ព្រះ​រាជ​កំណើត​ព្រះ​យេស៊ូ​និង​បុណ្យ​ណូអែល ​និង​ដើម្បី​ចូល​រួម​អបអរ​សាទរ​ទិវា​ជ័យ​ជំនះ ​៧មករា​ ម្យ៉ាង​វិញ​ទៀត​ក៏​ដើម្បី​ឲ្យ​កីឡាករ​ទាំង​អស់​ចូល​រួម​ដើម្បី​មិត្ត​ភាព​ សាមគ្គី​ភាព ​សុខ​ភាព​ និង​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ និង​ល្បែង​អបាយ​មុខ​ផ្សេងៗ​ផង​ដែរ​។​

​លោក​ជំទាវ ​សោ ​មុន្នរ័ត្ន ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍ថា​៖​ ការ​ប្រកួត​កីឡា​នេះ​ពិត​ជា​មាន​សារះ​សំខាន់​ណាស់​សម្រាប់​យុវ​ជន​និង​សង្គម​ ដើម្បី​លំហាត់​ប្រាណ​ផង​ មិត្ត​ភាព​ផង ​និង​ជៀស​ចេញ​នូវ​ល្បែង​អបាយ​មុខ​មិន​ល្អ ​ហើយ​ក៏​សូម​អរគុណ​ដល់​សមាគមន៍​គ្រឹស្ទ​បរិស័ទ​ខេត្ត​ប៉ៃលិន ​និង​ជា​ពិសេស​លោក​ឧកញ៉ា ​សៀ ​សុភក្រ្តិ ​ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា ​ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​និង​កំលាំង​កាយ​ចិត្ត ​ហើយ​សង្ឃឹម​ថា​ក្មួយ​ៗ​កីឡាករ​នឹង​ប្រឹង​ប្រែង​ដើម្បី​ជ័យ​ជំនះ​ក្រុម​នីមួយៗ​ដោយ​ស្វា​ហាប់​និង​សាមគ្គី​ភាព​រហូត​ចប់​ការ​ប្រកួត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ការ​ប្រកួត​បាល់​ទាត់​មហា​ជន ​ពាន​រង្វាន់​គ្រឹស្ទ​ម៉ាស់​ខាប់​ ២០១៦​ ​នេះ​ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃទី ​២៦ ​ខែធ្នូ​ទៅ​រហូត​ដល់​ថ្ងៃទី៣១ ​ខែធ្នូ ​ឆ្នាំ​២០១៦ ​នឹង​ត្រូវ​បញ្ជប់​ជា​ស្ថាពរ​ ហើយ​មាន​ក្រុម​កីឡាករ​ក្រុម​ចូល​រួម​ជា​ច្រើន​ក្រុម​ដូច​ជា​៖​ ១​.ក្រុម​ វិទ្យាល័យ​ហ៊ុន​សែន ​ត្រូវ​ប៉ះគ្នា​ជា​មួយ​ក្រុម​ K.M.C Pailin ​។​២.​ក្រុម​ ភាខក​ឃីង​ ត្រូវ​ប៉ះ​គ្នា​ជា​មួយ​ក្រុម​ប្រតិ​បត្តិ​ការ​សឹករង​ខេត្ត​ ។ ​៣.​ក្រុម ​ហេប​ភីហ្វា​មើរ​ ត្រូវ​ប៉ះគ្នា​ជា​មួយ​ក្រុម​តោ​កំរៀង ​។​ ៤​.ក្រុម​ សាម៉ារី​ ត្រូវ​ប៉ះ​គ្នា​ជា​មួយ​ក្រុម​យាយ​យ៉ាត ​ហើយ​ក្រុម​ភ្នំ​កុយ ​F.C​ ផង​ដែរ​។​

cpp-26-12-2016-005 cpp-26-12-2016-006 cpp-26-12-2016-007 cpp-26-12-2016-008 cpp-26-12-2016-009 cpp-26-12-2016-010vv

[youtube id= “6hvPDU0lXpw”]