គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនប្រារពពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តទី៣ ឆ្នាំ២០១៩


ថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនប្រារពពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តទី៣ ឆ្នាំ២០១៩ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តម សេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ទីប្រឹក្សាគណបក្សខេត្ត ឯកឧត្តម លោកជំទាវ បេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនជាច្រើនរូបទៀត។

ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អណត្តិទី ៣ ឆ្នាំ២០១៩ បានដំណើរការឡើងក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជាទាំងមូលកំពង់មានសុខសន្តិភាព មានស្ថិរភាពនយោបាយរឹងមាំ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់រាជរដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណៈប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ទោះបីកន្លងមកមានការគំរាមកំហែងគ្រប់បែបយ៉ាងពីបរទេស និងមជ្ឍដ្ឋានអគតិយ៉ាងណាក៍ដោយ សម្ដេចប្រធានគណៈបក្សបានឈរយ៉ាងរឹងមាំការពារបាននូវសុខសន្តិភាព ខឿនឯករាជ្យជាតិ អធិបតយ្យភាពជាតិបូរណភាពទឹកដី និងឈរលើស្មារតីមហាសាមគ្គី ឯកភាពជាតិដ៍ទូលំទូលាយ និងតាមរយៈការធ្វើអោយរឹតតែប្រសើរឡើងនូវគុណភាព ប្រសឹទ្ធភាពនៃការអនុវត្តនយោបាយកែទម្រង់ស៊ីជម្រៅទាំងនៅស្ថាប័នថ្នាក់ជាតិ និងថ្នាក់កក្រោមជាតិ គួបផ្សំនឹងការដាក់ចេញនៃអភិក្រមទាំ៤យ៉ាងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី បានធ្វើអោយប្រជាប្រិយភាព និងប្រៀបឈ្នះរបស់គណ

បក្សប្រជាជនកម្ពុជាកាន់តែត្រូវបានគេទទូលស្គាល់ជាទូទៅ នូវពេញផ្ទៃប្រទេស ហើយបានសម្ដែងចេញតាមរយះនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ឆ្នាំ២០១៨កន្លងទៅនេះ។ ឯកឧត្តមបានបន្តថា៖ បន្ទាប់ពីសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកអណត្តិទី៣ បានដំណើរការទៅយ៉ាងសស្រាក់សស្រាំអស់រយៈពេល ៧ថ្ងៃកន្លងទៅនេះ នៅទូទាំងខេត្តមានលក្ខណៈល្អប្រសើរ គណៈបញ្ជាឯកភាពរដ្ឋបាលគ្រប់ថ្នាក់បានរៀបចំផែនការ និងធ្វើប្រតិបត្តិការបានជាប្រចាំ ដោយធានាបានទាំងស្រុងនូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម តាមបណ្ដោយព្រំដែន និងក្នុងភូមិសាស្រ្តខេត្ត បង្ករលទ្ធភាពពេញលេញជូនគ្រប់គណៈបក្សនយោបាយប្រកូតប្រជែងនិងធ្វើការឃោសនាទៅតាមប្រតិទិនដែលបានកំណត់ដោយមិនមានការរំខានអ្វីឡើយ។ទន្ទឹមនោះប្រជាពលរដ្ឋក៍មានក្ដីសោមនស្សរីករាយចំពោះសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្តក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ខេត្តប៉ៃលិនមានមណ្ឌលបោះឆ្នោតចំនួន១ មាន ២ការិយាល័យ នៅក្រុងប៉ៃលិន ១ការិយាល័យ មានអង្គបោះឆ្នោតចំនួន២៦រូប(មកពីគណបក្សប្រជាជនកម្ពុជាទាំង២៦) នៅស្រុកសាលាក្រៅមាន ១ការិយាល័យមានអង្គបោះឆ្នោតចំនួន ២៤ រូប និងគណបក្សខ្មែររួបរួមជាតិចំនួន ២រូប សរុបអង្គបោះឆ្នោតទូទាំងខេត្តមានចំនួន៥២រូប ក្នុងនោះគណបក្សប្រជាជនកម្ពុជាចំនួន ៥០ រូបហើយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាសិទ្ធតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានឯកសារគ្រប់គ្រាន់សម្រាប់បម្រើឲ្យការបោះឆ្នោត។ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អណត្តិទី៣ នៅមណ្ឌលខេត្តប៉ៃលិន មានគណបក្សនយោបាយចំនួន៣ បានចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា

ឯកឧត្តម នាយឧត្តម សេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិនបានមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ជាអ្នកជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា រស់នៅរួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជា និងកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើនដល់សព្វថ្ងៃនេះ។ ដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីចេជោ ហ៊ុន សែន ជាប្រធាន, តាមរយៈគោលនយោបាយឈ្នះ ឈ្នះ, បានធ្វើអោយប្រទេសកម្ពុជាទទួលបាននូវសុខ សន្តិភាពទាំងស្រុង ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងការអភិវឌ្ឍ។ ប្រជាពលរដ្ឋខេត្តប៉ៃលិនមានការគាំទ្រយ៉ាងខ្លាំងលើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើអោយមានជ័យជម្នះនៅគ្រប់អាណត្តទាំងអស់។ ឯកឧត្តមបានមានប្រសាសន៍បន្តថា យើងទាំងអស់គ្នាត្រូវបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ពិសេសត្រូវចូលរួមអប់រំណែនាំដល់កូនចៅ សាច់ញាតិ និងប្រជាពលរដ្ឋកុំអោយដើរតាមការអូសទាញ ញោះញង់របស់ទណ្ឌិត សម រង្សី ជុំវិញគំរោងដែលលេចលឺមកថា ទណ្ឌិតរូបនេះនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១៩នេះ ដោយមានការគៀងគរអោយប្រជាពលរដ្ឋខ្មែរង់ចាំទទួលហែហម៕

ដោយ៖ វួច ពឿន