សាលាក្រុងប៉ៃលិនប្រគល់ធុងសំរាមដល់ក្រុមហ៊ុន ឃុនវណ្ណៈ ដើម្បីដាក់ប្រមូលសំរាមនៅតាមទីប្រជុំជន សាធារណៈក្នុងក្រុងប៉ៃលិន


(04-11-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី៤​ ខែ​វិច្ឆិកា ​ឆ្នាំ​២០​១៥ ​សាលា​ក្រុង​ប៉ៃលិន​បាន​ប្រគល់​ធុង​សំរាម​សរុប​ចំនួន ​២៩៧ ​ធុង​ ក្នុង​នោះ ​មាន​ធុង​ជ័រ​ចំនួន​៨០​ធុង ​និង​ធុង​កង់​ឡាន​ចំនួន​ ២១៧​ធុង​ ដល់​ក្រុម​ហ៊ុន​ ឃុន វណ្ណៈ​ដើម្បី​ដាក់​នៅ​តាម​ ចំនុច​ គោល​ដៅ​មួយ​ចំនួន​ ក្នុង​ទី​ប្រជុំ​ជន​សាធា​រណៈ​ក្នុង​ក្រុង​ប៉ៃលិន​ សំរាប់​ប្រមូល​សំរាម​ កាក​សំណល់​ផ្សេង​ៗ​ នៅ ​ក្នុង​ក្រុង​ប៉ៃលិន​។​

​ធុង​សំរាម​ទាំង​២៩៧ ​ធុង​ ត្រូវ​បាន​ក្រុង​ហ៊ុន ​ឃុន ​វណ្ណៈ ​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ក្រុង​ប៉ៃលិន​បាន ​ដឹក​ជញ្ជូន​ទៅ​ដាក់​តាម​គោល​ដៅ​មួយ​ចំនួន​ដូច​ជា ​នៅ​ចំនុច​សួន​កុមារ​ វិមាន​ឯក​រាជ្យ​ នៅ​ចំនុច​ខាង​មុខ ​រូប ​សំណាក​លោក​យាយ​យ៉ាត ​នៅ​ជើង​ភ្នំ​យ៉ាត​ជា​ដើម​ ដើម្បី​អោយ​ប្រជា​ពល​រដ្ឋ ​ភ្ញៀវ​ទេស​ចរណ៍ ​យក​សំរាម ​និង​កាក​សំណល់​ផ្សេង​ៗ​ទៅ​ទុក​ដាក់​នៅ​ក្នុង​ធុង​សំរាម​បាន​ត្រឹម​ត្រូវ​។​

​លោក ​ស៊ុន ​យី ​អភិ​បាល​ក្រុង​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​  ធុង​សំរាម​ និង​សកម្ម​ភាព​មួយ​ចំនួន​ទៀត​ដូច​ជា ​ការ​បោស​សំអាត​សំរាម​តាម​ទី​សាធា​រណៈ ​ការ​រៀប​ចំ​បដា ​ព័ត៌​មាន​បំផុស​អោយ​ប្រជា​ពល​រដ្ឋ​ចូល​រួម​ថែ​រក្សា​សំអាត​បរិស្ថាន​ជា​ដើម​  គឺ​ជា​ការ​ជួយ​ឧប​ត្ថម្ភ​គាំ​ទ្រ​ពី​សំណាក់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ក្នុង​គោល​បំណង​រៀប​ចំ​អោយ​ទី​ក្រុង​ទាំង​មូល​មាន​សោភ័ណ​ភាព​ស្អាត​  បរិ​ស្ថាន​ល្អ ​ចូល​រួម​សកម្ម​ក្នុង​ចលនា​ប្រលង​ប្រណាំង​ទី​ក្រុង​ស្អាត រម្មនីយ៍​ដ្ឋាន​ស្អាត ​សេវា​ល្អ ​។​ លោក ​ស៊ុន ​យី ​ក៏​បាន​អំពាវ​នាវ​សូម​អោយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​  ត្រូវ​ចូល​រួម​សំអាត​បរិស្ថាន ​ផ្ទះ​សំបែង​ ទី​សាធា​រណៈ​ត្រូវ​យក​សំរាម​ទៅ​ចោល​ក្នុង​ធុង​សំរាម ​និង​មិន​ត្រូវ​បោស​សំរាម​ទំលាក់​ចូល​ក្នុង​លូ​បង្ហូរ​ទឹក​ នាំ​អោយ​ស្ទះ​លូ ​បង្ករ​ខ្លិន​ស្អុយ​ដល់​ប្រជា​ពល​រដ្ឋ​យើង​។​

​(​ឃ្លីប​)​

cpp-04-11-2015-011 cpp-04-11-2015-012 cpp-04-11-2015-013 cpp-04-11-2015-014

[youtube id= “JRmxWheLC_I”]