លោក ឌឹន គឹម ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តប៉ៃលិនអញ្ជើញប្រគល់ទទួលជាផ្លូវការដំបូលស័ង្សីផ្ទះបាយដល់សិករងក្រុងប៉ៃលិន


(10-03-2016) ប៉ៃលិន៖ ​ថ្ងៃទី១០ ​ខែកុម្ភៈ ​ឆ្នាំ២០១៦ ​លោក ​ឌឹន​គឹម ​ប្រធាន​មន្ទីរ ​សាធារណៈការ​ និង​ដឹងជញ្ជូន​ខេត្ត​ប៉ៃលិន​ បាន​អញ្ជើញ​ប្រគល់​ដំបូល​ស័ង្សី​ផ្ទះ​បាយ​មួយ​ខ្នង​មាន​តម្លៃ​៨០០ដុល្លា ​ជូន​ដល់​សិក​រង​ក្រុង​ប៉ៃលិន​ការ​ពារ​ព្រំដែន ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ ​អូរតាផៃ ​ក្នុង​ភូមិ​បហ៊ុត​ត្បូង ​សង្កាត់​បយ៉ាខា ​ក្រុង​ប៉ៃលិន​ ។​

​លោក ​អនុ​សេនីយ៍​ឯក ​លួត ​សុខ​ហេង ​មេ​បញ្ជា​ការ​សិករង​ក្រុង​ប៉ៃលិន ​បាន​មាន​ប្រសាន៍​ថ្លែង​អំណរ​គុណ​ដល់​លោក​ ឌឹន ​គឹម ​ប្រធាន​មន្ទីរ​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​ដែល​បាន​ជួយ​ឧបត្ថម្ភ​និង​កសាង​ដំបូល​ផ្ទះបាយ​ដល់ ​អង្គ​ភាព​សិករង​ក្រុង​ដែល​កំពុង​ការពារ ​ព្រំដែន​ក្នុង​ភូមិ​សាស្ត្រ ​អូរតាផៃ ​ប៉ៃលិន​នេះ ​ដែល​កំពុង​ជួប​ប្រទះ​ការ​លំបាក​ខ្វះខាត​ ទាំង​សំណង់​ផ្ទះ​បាយ​សំរាប់​កង​ទ័ព ​និង​ផ្ទះ​ស្នាក់​នៅ​របស់​កង​ទ័ព​ផង​ដែរ​។ ​លោក​អនុសេនីយ៍​ឯក ​លួត ​សុខ​ហេង​ ក៏​បាន​អំពាវ​នាវ​ដល់ ​សប្បុ​រស​ជន ​បន្ត​ជួយ​ឧបត្ថម្ភ​សំភារៈ ​ថវិកា​ដើម្បី​កសាង ​ផ្ទះ​ស្នាក់​នៅ ​ជំរុំ​ ជំរក​របស់​កង​ទ័ព​បន្ថែម​ទៀត ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កង​ទ័ព​ក្នុង​ការ​ស្នាក់​នៅ ​ពង្រឹង​កិច្ច​ការ​ពារ​បូរណៈ​ភាព​ទឹក​ដី​ក្នុង​ភូមិ​សាស្រ្ត​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​អោយ​បាន​រឹងមាំ។​

​លោក ​ឌឹន​គឹម ​ប្រធាន​មន្ទីរ ​សាធារណៈការ​ និង​ដឹង​ជញ្ជូន​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​កោត​សរសើ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ដែល​បាន​លះបង់​កម្លាំង​កាយ​ អាយុ​ជីវិត​ក្នុង​កិច្ច​ការពារ​បូរណៈ​ភាព​ទឹក​ដី​របស់​យើង​អោយ​បាន​គង់​វង្ស​។ ​លោក​បន្ត​ថាៈ ​សមិទ្ធ​ផល​ដំបូល​ផ្ទះ​បាយ ​នេះ ​គឺ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​កង​ទ័ព​អោយ​ប្រសើ​ឡើង​។​ ជាក់​ស្តែង​ សមិទ្ធ​ផល​ដំបូល​ផ្ទះ​បាយ​ ដែល​បាន​ប្រគល់​ជូន​ដល់​អង្គ​ភាព​សិក​រង​ក្រុង​ការពារ​ ព្រំដែន​ប៉ៃលិន ​គឺ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក ​ឌឹន​គឹម ​ប្រធាន​មន្ទីរ ​សាធារណៈការ​ និង​ដឹង​ជញ្ជូន​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​ ឯក​ឧត្តម​ កើត ​សុធា ​អភិ​បាល ​នៃ​គណ​អភិ​បាល​ខេត្ត​ប៉ៃលិន ​ដែល​បាន​គិត​គូ​ពី​សុខ​ទុក្ខ ​យុទ្ធ​ជន​ការពារ​ព្រំ​ដែន​ទាំង​អស់ ​និង​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ឧបត្តម្ភ​ទៅ​តាម​លទ្ធ​ភាព​ជាក់​ស្តែង​ ធ្វើ​យ៉ាង​ណា​អោយ​កង​ទ័ព ​មាន​ជីវភាព​រស់នៅ​សមរម្យ​ បំពេញ​ការត្វ​កិច្ច​ការពារ​ជាតិ​ទឹក​ដី​បាន​គង់​ វង្ស​។​

cpp-10-03-2016-011 cpp-10-03-2016-012 cpp-10-03-2016-013 cpp-10-03-2016-014vv

[youtube id= “vyHGodRJ59g”]