ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនព្រមជាមួយលោកជំទាវ គង់ ស្តី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្ងៃដំបូងនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន


(01-09-2016) ប៉ៃលិន៖ ​ព្រឹក​ថ្ងៃទី១​ ខែកញ្ញា ​ឆ្នាំ២០១៦ ​គឺ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​។ ​ការិ​យាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ​ បាន​រៀប​ចំ​ឡើង​នៅ​តាម​ឃុំ ​សង្កាត់​នីមួយៗ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ​ក៏​ដូច​ជា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​សំរាប់​ទទួល​ចុះ​ឈ្មោះ​បោះឆ្នោត​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​។ ​នៅ​ព្រឹក​ថ្ងៃទី១ ​នេះ ​គេ​សង្កេត​ឃើញ​មាន​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​បាន​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត ​ជា​បន្ត​បន្ទាប់​។​ នៅ​ក្នុង​ថ្ងៃ​ទី១​នេះ​ដែរ​ ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​លោក​ជំទាវ​ គង់​ស្តី ​កើត​សុធា ​ក៏​បាន​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ការិ​យាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន​ ។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ណែនាំ​សូម​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា ​ដែល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ ​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី១ ​ខែ​កញ្ញា​នេះ​ រហូត​ដល់​ថ្ងៃ​ទី២៩ ​ខែវិច្ឆិកា​ ឆ្នាំ២០១៦​។​ (​ឃ្លីប​)​

​តាម​ផែនការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ ក្នុង​មួយ​ការិយា​ល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​  ត្រូវ​ចុះ​ឈ្មោះ​ប្រជា​ពល​រដ្ឋ​អោយ​បាន​យ៉ាង​តិច​ ៦០នាក់ ​ក្នុង​មួយ​ថ្ងៃ​។​

cpp-01-09-2016-001 cpp-01-09-2016-002 cpp-01-09-2016-003 cpp-01-09-2016-004vv

[youtube id= “IKuYCx34GME”]