ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា ប្រជុំជំរុញការអនុវត្តការងារគណបក្សក្នុងមូលដ្ឋាន ឱ្យបានកាន់តែល្អថែមទៀត ដើម្បីយកប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលខាងមុខ


(17-03-2017) ប៉ៃលិន៖ រសៀលថ្ងៃទី១៧ ខែមីនា  ឆ្នាំ២០១៧ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារ​គណ​បក្ស​ប្រជាជន​កម្ពុជាចុះជួយសង្កាត់បរយ៉ាខា ព្រមទាំងក្រុមការងារ បានអញ្ជើញប្រជុំជាមួយ​ប្រធានក្រុម​បក្សភូមិ បក្សសង្កាត់ ដើម្បីជំរុញដល់ការងារគណបក្សនៅមូលដ្ឋាន ជាពិសេស គឺត្រូវ លើក​យក​ការលំបាក និងបញ្ហាប្រឈម ក្នុង​ការ​​អនុវត្តការងារគណបក្ស នាពេលកន្លងមក, ហើយត្រូវយកចិត្តទុ​ក្ខ​ដាក់​ដោះ​ស្រាយរាល់បញ្ហា​កង្វល់​នានា ​របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលទទួលខុសត្រូវ។

ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ សង្កាត់បរយ៉ាខា បាន​មាន​​​ប្រសាសន៍​កោតសរសើដល់ក្រុមកាងារនៅថ្នាក់មូលដ្ឋាន ភូមិ ឃុំ ទាំងអស់ ដែលបាន​ខិតខំធ្វើការងារ​យ៉ាង​សកម្ម​ជាមួយប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន ដែល​​ធ្វើឱ្យពួកគាត់កាន់តែមានទំនុកចិត្ត និងគាំទ្រ គណ​បក្សប្រជាជនកម្ពុជាជារៀងរហូត​​។ ឯកឧត្តមក៍បានមានប្រសាសន៍ជំរុញដល់ក្រុមការងារគណបក្ស​យើ់ង​ទាំង​អស់ ត្រូវយកចិត្តដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលខ្លួនទទួលខុសត្រូវ ហើយបើមានបញ្ហាអ្វី? ឬសំនូម​ពរអ្វី?ពីប្រជាពលរដ្ឋ យើងត្រូវរួមគ្នាដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា ជាពិសេស​ត្រូវពង្រឹង និង​ពង្រីកសមាជិកបក្ស ប្រកបដោយទំនុកចិត្ត និងការជឿជាក់ ពីព្រោះការបោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា​ឃុំ/​សង្កាត់ ជិតចូលមកដល់គឺនៅឆ្នាំ​២០១៧​នេះ ដូច្នេះយើងទាំងអស់គ្នា ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីយកប្រៀបឈ្នះ ពីព្រោះគណបក្សប្រជាជនកម្ពុជាយើង តែងតែរួមសុខរួមទុក្ខជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា គ្រប់កាលៈទេសៈ និងមាន​ប្រជាប្រិយភាព ព្រមទាំងមាន​ការគាំទ្រពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

cpp-17-03-2017-001 cpp-17-03-2017-002 cpp-17-03-2017-003 cpp-17-03-2017-004vv

[youtube id= “S72ajXm_V5A”]