ឯកឧត្តម អ៊ី ឈាន៖ ប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យ ដូច្នេះប្រជាពលរដ្ឋយើងត្រូវទៅបោះឆ្នោតអោយបានគ្រប់គ្នាដើម្បីជ្រើរើសថ្នាក់ដឹកនាំប្រទេស


មានប្រសាសន៍នៅក្នុងកិច្ចប្រជាជុំសណេះសំណាលជាមួយប្រជាជលរដ្ឋ និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោត នៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨, ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាយើងប្រកាន់យកនូវរបបប្រជាធិប តេយ្យ សេរីពហុបក្ស។ ដូច្នេះប្រជាពលរដ្ឋយើងត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ អោយបានគ្រប់គ្នា ដើម្បីជ្រើរើសថ្នាក់ដឹកនាំប្រទេសដែលល្អ មានសមត្ថភាព និងមានគុណបណាច់ ចំពោះជាតិមាតុភូមិ សំរាប់បន្តដឹកនាំ កសាងប្រទេសអោយមានការីកចំរើន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះមានក្រុមអគតិមួយចំនួនកំពុងអូសទាញប្រជាពលរដ្ឋកុំអោយចេញទៅបោះឆ្នោត និងបានភូតកុហក់ប្រជាពលរដ្ឋថា ទឹកថ្នាំជ្រលក់ដៃអាចបណ្តាលអោយមនុស្សស្លាប់ក្នុងរយៈពេល២៤ម៉ោង , មានការបំផ្ទុះសំលាប់ពលរដ្ឋនៅពេលបោះឆ្នោត ,ការបោះឆ្នោតមានរយៈពេល៣ថ្ងៃ មិនចាំបាច់ទៅបោះឆ្នោតនៅថ្ងៃទី១ក៏បាន ជាដើម។ ទាំងនេះសុទ្ធតែជាល្បិចកលរបស់ក្រុមអគតិ ដែលចង់បំផ្លាញការបោះឆ្នោត បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកកម្ពុជាយើង។ ឯកឧត្តមបានបន្តថា ប្រទេសកម្ពុជាយើងក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខ សន្តិភាព និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ តាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះមានរូបឯកឧត្តម ផ្ទាល់ក៏ជាប្រតិប័ត្តករម្នាក់ផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា នៅក្នុងអាណត្តទី៦នេះ នៅពេលគណបក្សប្រជាជនឈ្នះឆ្នោត រាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នឹងបន្តការអភិវឌ្ឍប្រទេសកម្ពុជាយើងអោយកាន់តែមានសន្ទុះរីកចំរើនខ្លាំងក្លាបន្ថែមទៀត, បន្ត តភ្ជាប់ចរន្តអគ្គីសនីអោយដល់គ្រប់ភូមិ ឃុំប្រជាពលរដ្ឋរស់នៅ ។ បន្តកសាងផ្លូវ ស្ពាន ប្រព័ន្ធធារាស្រ្ត អោយសំបូរបែបទៅដល់មូលដ្ឋានភូមិ ឃុំដាច់ស្រយ៉ាល។ ស្រ្តីក្រីក្រដែលមានផ្ទៃពោះទៅទទួលសេវានៅមូលដ្ឋាសុខាភិបាលរបស់រដ្ឋ នឹងទទួលបានការឧបត្ថម្ភ នៅពេលទៅពិនិត្យផ្ទៃពោះ , ពេលសំរាល និងពេលយកទារកទៅទទួលថ្នាំបង្ការ រហូតដល់ពេលទារកមានអាយុ២ឆ្នាំ។ ដូច្នេះដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងអស់នេះ និងអត្ថប្រយោជន៍យ៉ាងច្រើនទៀត តាមរយៈគោលនយបាយរបស់គណបក្សប្រជាជនកម្ពុជា, ប្រជាពលរដ្ឋគ្រប់រូបត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត៕ វួច ពឿន