សាកសពបុរស់ម្នាក់ត្រូវបានគេប្រទះឃើញចងកស្លាប់នៅចំណុចក្នុងរោងចំការដែលទុកចោល អស់ពេលជាច្រើនថ្ងៃមកហើយ


កាលពីវេលាម៉ោង ១០ និង ១៥នាទី ថ្ងៃសុក្រ ០៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្វិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០១៨ មានការរាយការណ៍ពីលោកមេភូមិដីក្រហមថា បានប្រទះឃើញមានមនុស្សចងកម្នាក់នៅចំណុចក្នុងរោងចំការដែលទុកចោល ជិតសាខាគយខេត្តប៉ៃលិន ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្រោយពីទទួលបានការរាយការណ៍ លោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានចាត់លោកអនុសេនីយ៍ឯក អ៊ឹង សុផល នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃន សហការណ៍ជាមួយផ្នែកកោសល្យវិច័យ និងប៉ុស្តិ៍នគរបាលចុះទៅពិនិត្យមើលកន្លែងកើតហេតុ ។

សាកសពមានឈ្មោះ ឈុន ឡា ភេទប្រុស អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្លាកែត  ឃុំស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង (យោងតាមអត្តសញ្ញាណប័ណ្ណ) ។

បច្ចុប្បន្នសពកំពុងត្រូវបានធ្វើកោសល្យវិច័យដោយកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ហើយក៏កំពុងស្រាវជ្រាវរកសាច់ញាតិរបស់សពផងដែរ៕