ឯឧត្តម ឃ្លោក នូយ ត្រូវបានប្រកាសចូលកាសតែងតាំងជាអភិបាលរងខេត្តប៉ៃលិន


ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាសាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតី ឯឧត្តម ឡេង លី រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពងខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពី លោកអភិបាល អភិបាលរងក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និង លោកមេឃុំ ចៅសង្កាត់ ផងដែរ។

តាមអនុក្រឹត្យលេខ១៤៥ អនក្រ តត របស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងមន្រ្តីរាជការត្រូវបានសម្រេចតែងតាំង ឯកឧត្តម ឃ្លោក នូយ ឋានន្តរស័កវរមន្រ្តីថ្នាក់លេខ២ ចូលកាន់មុខតំនែងជាអភិបាលរងនៃគណអភិបាលខេត្តប៉ៃលិន។

ឯឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងអំណគុណដល់រាជរដ្ឋាភិបាលដែលបានសម្រេចតែងតាំងអភិបាលរងខេត្តមួយរូបទៀត ដើម្បីបង្រ្គប់រចនាសម្ព័ន្ធការងារក្នុងរដ្ឋបាលខេត្តប៉ៃលិន បន្ទាប់ពីអភិបាលរងខេត្តម្នាក់បាលទទួលមរណៈភាពកាលពីពេលកន្លងទៅ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ការចូលកាន់តំណែងថ្មីជាអភិបាលរងខេត្ត របស់ឯកឧត្តម ឃ្លោក នូយ នឹងធ្វើអោយការងារនៅក្នុងរដ្ឋបាលខេត្តកាន់តែល្អប្រសើជឿនលឿនជាងមុនមួយកំរិតទៀត។

ឯឧត្តម ឡេង លី រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ​ បានមានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រចតុកោណដំណាក់កាល់ទី៤ ដែលជារបៀបវរៈគោលនយោបាយសម្រាប់ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៏ប្រទេសជាតិ រយៈពេលប្រាំឆ្នាំបន្តទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ យុទ្ធិសាស្រចតុកោណដំណាក់កាល់ទី៤ ជាយុទ្ធិសាស្រ្តដែលត្រូវបានអនុវត្តលើសមិទ្ធិផលនៅមូលដ្ឋាន ដែលសម្រេចបានក្នុងការអនុវត្តយុទ្ធិសាស្រ្តចតុកោណដំណាក់កាល់ទី៣ ដោយរក្សាទុកនៅរចនាសម្ព័ន ព្រមទាំងបានធ្វើកាពង្រឹង ពង្រើកនូវវិសាលភាពសម្រឹតសម្រាំងបន្ថែម និងធ្វើអទិភាពភាវូនីយកម្មមុំនិមួយៗ នៃចតុកោណ យុទ្ធិសាស្រ្តទាំង៤ ព្រមទាំងកែលំអរ របៀបវារៈគោលនយោបាយ និងយន្តការអនវត្តមួយចំនួន អោយកាន់តែល្អប្រសើរឡើង  ដើម្បី  កសាងមូលដ្ឋានគ្រឹះចាំបាច់ទាំងឡាយក្នុងចក្ខុវិស័យ ប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជាយើងពីប្រទេសមានចំណូលមធ្យមកំរិតទាប់ ទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ ព្រមទាំងនាំប្រទេជាតិទៅរកចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។ នាឪកាសនោះផងដែរ ឯកឧត្តមក៏បានស្នើរដល់រដ្ឋបាលខេត្តប៉ៃលិន មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការទាំងអស់ ត្រូវខិតខំរួមគ្នាបន្តថែរក្សា និងពង្រឹងអោយបានគង់វង្សនូវសុខសន្តិភាព អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ដែលជាលក្ខ័ណចំបង និងចាំបាច់បំផុត ក្នុងកិច្ចដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម និងលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ក្នុងន័យនេះអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់រួមគ្នា បង្កាទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ កាពាររាល់សកម្មភាពនានា ដែលប៉ុនប៉ងធ្វើអោយប្រទេស ធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ដែលកម្ពុជាធ្លាប់ឆ្លងកាត់ដោយលំបាក់លំបិនបំផុត​ និងត្រូវខិតខំកសាងអភិវឌ្ឍន៏ខេត្តប៉ៃលិនអោយមានការរើកចម្រើនលើគ្រប់វិស័យជាបន្តទៀត៕ ដោយ៖ វឿន វ៉េត

ឯឧត្តម_ឡេង_លី_រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ