រដ្ឋបាលខេត្តប៉ៃលិនធ្វើសន្និបាតបូលសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩


ព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តប៉ៃលិនធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដែលពិធីបើកអង្គសន្និបាតនេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន។ អញ្ជើញចូលរួមក្នុងអង្គសន្និបាតនេះដែរ មានឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងកំលាំងប្រដាប់អាវុធ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ លោកអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ សរុប១៨០នាក់។

អង្គសន្និបាតនេះនឹងប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ និងរៀបចំធ្វើពិធីបិទនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។