ឯកឧត្តម ចេង ញ៉ាន់ និង លោក ហ៊ីរ៉ូសិ អាតស៊ូស៊ិ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រួសល្បាយថ្មភ្នំ ប្រវែង ៧,៨០០ម ទទឹង៤,៥ម ឃុំស្ទឹងត្រង់


ព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងលោក ហ៊ីរ៉ូសិ អាតស៊ូស៊ិ លេខាទីពីរ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រួសល្បាយថ្មភ្នំ ប្រវែង ៧,៨០០ម ទទឹង៤,៥ម និង លូមូលកាត់ទទឹងផ្លូវ មុខមួយ ចំនួន ០៤កន្លែង ស្ថិតក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈឯកឧត្តម ឯកអគ្គរាជទូត ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។