មេញ្ជាការរងយោធភូមិភាគទី៥ទទួលបន្ទុកការងារព្រំដែនជំរុញដល់កងកំលាំងការពារព្រំដែន គោកលេខ៥០៤ ត្រូវយកចិត្តទុកដាក់ពង្រឹងការពារព្រំដែនក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ នៅតាមច្រកនានា និងព្រំប្រទល់រវាងកម្ពុជា ថៃ អោយបានរឹងមាំ


(ប៉ៃលិន)មានប្រសាសន៍អញ្ជើញជាគណៈធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ ផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ នៅទីបញ្ជាការ​កង​ការពារព្រំដែនគោកលេខ៥០៤ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ទទួលបន្ទុកការងារព្រំដែន បានមានប្រសាសន៍ជំរុញ​ដល់កង​កំលាំងកងការពារព្រំដែនគោកលេខ៥០៤ ត្រូវយកចិត្តទុកដាក់ពង្រឹងការពារព្រំដែនក្នុង​ភូមិសាស្រ្ត​ដែលអង្គភាពរបស់ខ្លួន​ទទួលខុសត្រូវ នៅ​តាម​​​ច្រក​នានា និងព្រំប្រទល់រវាងកម្ពុជា និងថៃ អោយ​បាន​រឹងមាំនិងទទួលខុសត្រូវខ្ពស់ ប្រកដ​ដោយ សមត្ថ​​ភាព ជំនាញ ប្រាជ្ញាស្មាតីខ្ពស់ ក្នុងកិច្ចការ​ពារ​បូរណៈ​ភាពទឹកដី និងការពារសន្តិសុខសណ្តាប់​ធ្នាប់ ជូន​ប្រជាពលរដ្ឋ និងស្របទៅតាមតាមកិច្ចសន្យា M O U រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជ​រដ្ឋាភិបាលថៃ ក្នុងការកំណត់ព្រំប្រទល់អោយបានច្បាស់លាស់។​ឯកឧត្តមឧត្តមសេនីយ៍ទោ បានបន្តថា៖ក្នុងកិច្ចការពារបូរណៈភាពទឹកដី នៅតាមខ្សែបន្ទាត់​ព្រំដែន​នានា រវាង​កម្ពុជា-ថៃ ពិតជាមានសារៈសំខាន់ណាស់ ដែលជាភារកិច្ចចម្បងរបស់​កងកំលាំងកង​ការពារព្រំដែនគោក​លេខ៥០៤ ក៍ដូច​កងកំលាំងដទៃទៀត ក្នុងការបំពេញតួនាទីភារៈកិច្ចរបស់ខ្លួន និង​អនុវត្ត​​ផែន​ការ​នានា​ដែលថ្នាក់លើដាក់ជូន សំដៅពង្រឹងការពារទឹកដី និងទប់​ស្កាត់រាល់​បទល្មើស​នានាដែល​កើត​មានឡើង ។ទន្ទឹមនឹងនេះឯកឧត្តមឧត្តមសេនីយ៍ទោក៍បានណែនាំដល់នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ត្រូវយកចិត្តទុកដាក់បន្តប្រឹងប្រែងលើការងារអប់រំចិត្តសាស្ត្រ ការងារចិញ្ចឹមទ័ព ធានាជីវភាពទាំងគ្រួសារកងទ័ព និងគ្រប់គ្រងត្រួតពិនិត្យថែររក្សាអាវុធ​យុទ្ធភ័ណ្ឌ​ និងសម្ភារយោធាផ្សេងៗ ទៀតឱ្យបានគង់វង់ល្អ និងទប់ស្កាត់រាល់ការចរាចរណ៍លក់ដូរ​អាវុធឆ្លងកាត់ព្រំដែន។ ព្រមជាមួយគ្នានេះ ត្រូវមានកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅតាម​ព្រំដែន​រួមគ្នាទប់ស្កាត់រាល់បទល្មើសប្រឆាំងភេរវកម្ម លុបបំបាត់ការជួញដូគ្រឿងញៀនឆ្លងតាមដែន​ខុសច្បាប់ ជាពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធ​ក្នុងការចូលរួម​អនុវត្តគោល​នយោបាយ ភូមិ ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព។

បើតាមរបាយការណ៍របស់លោកលោកវរៈសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងកាពារ​ព្រំដែន​គោកលេខ​៥០៤  បានអោយ​ដឹងថា៖​ កងកាពារ​ព្រំដែន​គោកលេខ៥០៤កន្លងមក​បាន​សហ​ការជាមួយ​សមត្ថ​កិច្ចពាក់ព័ន្ធខិតខំពង្រឹង កិច្ចការពារព្រំដែនដែលខ្លួនទទួលខុសត្រូវបានរឹងមាំ និង​បានរួមចំណែកការពារ សន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋបានល្អប្រសើ និងចូលរួមទប់ស្កាត់រាល់​បទល្មើស​ដែល​កើតមានឡើងនៅតាមព្រំប្រទល់កម្អុជា-ថៃ។ទន្ទឹមនេះពលទាហាន នាយទាហាន បានខិតខំកសាងសមិទ្ធិផលនានា ដូចជាកសាង លេណដ្ឋានប្រយុទ្ធ ជំរុំ ជំរកស្នាក់នៅចិញ្ចឹមសត្វ​ដាំបន្លែបង្កាដើម្បីធានាដល់ជីវភាពរស់នៅរបស់កងទ័ពឱ្យប្រសើរឡើងផងដែរ ៕

ក្នុងឱកាសនោះដែរឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធ​ភូមិភាគទី៥​ទទួលបន្ទុកការងារព្រំដែន ក៍បានបំពាក់ឋានន្តស័ក្ត និងប្រគល់លិខិតសសើរ ដល់​នាយ ​នាយរង​ និងពលទាហាន កងការពារព្រំដែនគោកលេខ៥០៤ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ច​ការ​ពារព្រំដែន​ផងដែរ។