អាជ្ញាធរខេត្តប៉ៃលិនជំរុញដល់ថ្នាក់ដឹកនាំ មន្រ្តីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្រូវយកចិត្តទុកដាក់ពង្រឹងនៃការផ្សព្វផ្សាយសម្បត្តិវប្បធម៌ដែលនៅក្នុងខេត្តអោយបងប្អូនពលរដ្ឋស្គាល់អោយបានគ្រប់ៗគ្នា ដើម្បីចូលរួមថែរក្សាការពារ អោយបានគង់រង្ស


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

មានប្រសាសន៍អញ្ជើញជាគណធិបតីក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣មិនា លើកទី២២ ឆ្នាំ២០២០  នៅបរិវេណចេតីយលើភ្នំយ៉ាត នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំ មន្រ្តីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្រូវយកចិត្តទុកដាក់ពង្រឹងនៃការផ្សព្វផ្សាយសម្បត្តិវប្បធម៌ដែលមាននៅក្នុងខេត្តអោយបងប្អូនពលរដ្ឋស្គាល់អោយបានគ្រប់ៗគ្នា ដើម្បីចូលរួមថែរក្សាការពារ អោយបានគង់រង្ស បន្សល់ទុកអោយក្មួយៗជំនាន់ក្រោយ សំរាប់រំលឹកដល់គុណូបការៈដ៏សម្បូរណ៏បែប សំដៅលើកកំពស់តម្លៃសីលធម៌ និងបណ្តុះ បណ្តាល ស្មារតីអោយសកម្ម ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ ទាំងបេតិកភណ្ឌ វប្បធម៌ រូបីយ៏ និងបេតិកភណ្ឌវប្បធម៌អរូបីយ៏ អោយបានស្ថិតស្ថេរគង់វង្សរុងរឿង ថ្កើនថ្កានជាឧត្តម ប្រ​យោជន៏នៃជនជាតិយើង។ ឯកឧត្តមលើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៦ នៃរដ្ឋសភាដែលមានសម្តេចអគ្គ មហាសេនាបតីតេ ជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានយកចិត្តទុកដាក់លើកស្ទួយ វិស័យវប្បធម៌ ដោយសម្រេច កំណត់យកប្រធានបទ(យុវជន ដើម្បីវប្បធម៌ជាតិ)ក្នុងគោលបំ​ណងធ្វើអោយ ប្រជាជន មហាជន ពិសេសយុវជនទាំងអស់ត្រូវបង្កើននូវការដឹងគុណចំពោះបុព្វការីជន ដែលបាន ខិតខំ ប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ដ៏សប្បូរបែបប្រកបដោយសក្តានុពលភាព ក្នុងការរួម ចំណែកអភិវឌ្ឍន៏សង្គម និងភាពសុខសាន្តរបស់ប្រជាជន ។ ដូច្នេះពលរដ្ឋ និងយុវជន ត្រូវតែស្រឡាញ់វប្បធម៌ ប្រពៃណីជាតិ ត្រូវស្គាល់ពីតំលៃ វប្បធម៌ អោយ ច្បាស់ក្នុងន័យ ថែរក្សាការ​ពារអោយ បានគង់វង្ស។ទន្ទឹមនេះគ្រប់ស្ថាប័នពាក់ព័ន្ធអាជ្ញាធដែនដីអង្គការជាតិអន្តរជាតិនិង    វិស័យឯកជននានាក្នុងខេត្តប៉ៃលិនទាំងអស់មត្តារួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុជនដែលជាអ្នកបន្តវេន អោយ​មាន ការចូល​​រួម​ដោយស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិខ្លួនទាំងវ័យកុមាររហូតដល់យុវវ័យដើម្បីធ្វើអោយសិល្បៈវប្បធម៌យើងមាននិរន្តភាពក្នុងផ្នត់គំនិតយុវជននិងមហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យ(អប់រំដើម្បីវប្បធម៌) និង(វប្បធម៌ដើម្បីអប់រំ) ជាពិសេសត្រូវចូលរួមថែក្សាការពារនូវសម្បត្តិវប្បធម៌ និងចូល រួមលើកកំពស់វប្បធម៌ សីលធម៌សង្គម តាមរយៈការលើក ទឹកចិត្តដល់អ្នក ដែល មានស្នាដៃវប្បធម៌ និងជាពិសេសត្រូវជម្រុញទប់ស្កាត់ វប្បធម៌ពាលា អាវ៉ាសែ ដែលសង្គម ស្អប់ខ្ពើបជាដាច់ខាត។

ក្នុងឱកាសនោះដែរ លោក ព្រហ្ម រដ្ឋា  ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានអោយដឹងថា៖ព្រះរាជណាចក្រកម្ពុជាជាប្រទេសមួយសំបូរទៅដោយប្រាង្គប្រាសាទបុរាណ អាគារប្រវត្តិសាស្រ្ត ស្ថានីយ៏បុរាណ រមណីដ្ឋានបុរាណវិទ្យា រមណីដ្ឋានធម្មជាតិ ជាផ្នែកមួយនៃ បេតិកភណ្ឌរូបី ដែលមានច្រើនទំរង់ដូចជា៖រឿង ព្រេងបុរាណ ចម្រៀងបុរាណ របាំ ល្ខោន តន្រ្តី សម្ភារៈប្រើប្រាស់ ទំនៀមទំលាប់ ប្រពៃណី។ដូច្នេះយុវជន ជំនាន់ ក្រោយៗ ត្រូ វ ចូលរួមថែរក្សាការពារអភិរក្ស និងអភិវឌ្ឍន៏សម្បត្តិបេតិកភណ្ឌ ស្របតាមគោលនយោបាយជាតិ លើវិស័យវប្បធម៌ ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ស្មារតីប្រជាជន មហាជន ពិសេសយុវជនដែលជាអ្នកបន្តវេនតទៅថ្ងៃអនាគត់។

ជាមួយគ្នានេះឯកឧត្តមក៏ចែកសៀវភៅ ប៊ិច និងប្រគេនបច័យចំនួន១ម៉ឺនរៀល ប្រគេនដល់ព្រះសង្ឃ និងយាយជី តាជី ផងដែរ។