(10-02-2016) ប៉ៃលិន៖ កាលពីថ្ងៃទី១០កុម្ភៈឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងដោយមានការចូលរួមពីលោកឧត្តមសេនីយ៏ទោ ឈាង អ៊ិត មេបញ្ជាការរងយោធភូមិភាគ៥ប្រចាំទិស លោកឧត្តមសេនីយ៏ទោជឹម ចំណាន ក្រុមការងារទំនាក់ទំនងព្រំដែនអគ្គបញ្ជាការ លោកឧត្តមសេនីយ៏ត្រីព្រំប៉ាត់មេបញ្ជាការកងតំបន់ប្រតិបត្តការសឹករងខេត្ត លោកឧត្តមសេនីយ៏ត្រី ជា ចាន់ឌិន ស្នងការរដ្ឋាននគរបាលខេត្ត អស់ លោកប្រធានមន្ទីរអង្គភាពជំនាញមួយចំនួនទៀត បានចុះពិនិត្យការស្ថាបនាផ្លូវស្របខ្សែព្រំដែនកម្ពុជា-ថៃ មួយខ្សែដែលមានប្រវែង២០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ឆ្ពោះទៅដល់អូរអែម សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលអនុវត្តគំរោងដោយកងវិស្វកម្មអគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ ។ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៏ជំរុញដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលមានភារៈកិច្ចការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិនត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចការពារដែនអធិបតេយ្យភាពជាតិអោយបានរឹងមាំ និងទប់ស្កាត់អោយបានដាច់ខាតនូវសកម្មភាពអាណាធិបតេយ្យកាប់រានទន្រ្ទានកាន់កាប់ដីធ្វើកម្មសិទ្ធនៅក្នុងតំបន់ព្រំដែនដែលមិនទាន់បានកំណត់ច្បាស់លាស់ស្របច្បាប់ជាមួយភាគី ថៃនៅឡើយ ដោយរក្សាតំបន់ទាំងនោះ ទុកអោយនៅមានសភាពដើមទាំងអស់ ហើយបើមានបញ្ហាអ្វីកើតឡើងគឺទុកអោយគណៈកម្មការព្រំដែនប្រទេសទាំងពីរដោះស្រាយដោយសន្តិវិធី។(ឃ្លីប)
ទាក់ទងនឹងសកម្មភាពកាប់ព្រៃនៅក្នុងតំបន់ហាមឃាត់ចំណុចព្រំដែនកម្ពុជា-ថៃនេះ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនបានបញ្ជាក់ថាកម្លាំងសមត្ថកិច្ចរបស់លោក បានសហការជាមួយកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធដែលមានភារកិច្ចការពារព្រំដែនបានយកចិត្តទុកដាក់ការពារដែនអធិបតេយ្យភាពជាតិរបស់យើងជាប់ជាប្រចាំ ។ប៉ុន្តែកន្លងមកនេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានកាប់រានដីធ្វើចំការចូលក្នុងតំបន់ហាមឃាត់ដែលជាតំបន់មិនទាន់បានកំណត់ជាក់លាក់រវាងព្រំដែនកម្ពុជា-ថៃ ច្បាស់លាស់នៅឡើយ។ ដូច្នេះកម្លាំងសមត្ថកិច្ចបានទប់ស្កាត់កុំអោយប្រជាពលរដ្ឋយើងបន្តកាប់រានដីព្រៃក្នុងតំបន់នេះបន្តទៀត ដើម្បីកុំអោយមានការយល់ច្រឡំពីភាគីថៃ ។(ឃ្លីប)
តមកនៅថៃ្ងដដែលនេះឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនរួមដំណើរដោយលោកឧត្តមសេនីយ៍ទោ ជឹម ចំណាន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត លោក គង់ដួង ប្រធានមន្ទីរព័ត៌មានខេត្តក៏បានអញ្ជើញចុះពិនិត្យច្រកទ្វាអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ព្រមទាំងបានណែនាំអោយមន្ត្រីជំនាញប្រចាំការច្រកទ្វាអន្តរជាតិព្រំរៀបចំទីកន្លែងតាមស្ថាប័នអោយមានអនាម័យនិងសោភ័ណ្ណភាពល្អ ដើម្បីទាក់ទាញ និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកកំសាន្តនៅខេត្តប៉ៃលិនអោយបានកាន់តែច្រើនឡើង។ ឯកឧត្តមអភិបាលខេត្តបានណែនាំអោយមន្រ្តីច្រកទ្វាកាត់សម្អាតដើមឈើ រៀបចំសួនផ្កាដាំបង្គោលដងទង់ជាតិអាស៊ាន និងទង់ជាតិប្រទេសសមាជិកអាស៊ានទាំង១០ ជាការអបអរសាទរដល់ការចូលជាធរមាននៃសមាគមអាស៊ាន និងស្វាគមន៏ប្រជាជាតិអាស៊ានជានិច្ចក្នុងដំណើរកំសាន្តទស្សនាកម្ពុជាទឹកដីអង្គរដ៏បវនៃយើង ។ឯកឧត្តមបានជំរុញបន្ថែមដល់មន្ត្រីប្រចាំការច្រកទ្វាអន្តរជាតិព្រំត្រូវបង្កើនការងារទំនាក់ទំនងល្អជាមួយភាគីថៃអោយបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីបង្កើនជំនឿទុកចិត្តគ្នា សហការការគ្នា សម្របសម្រួលផ្តល់លទ្ឋភាពអោយបងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានចេញចូលទៅមករកស៊ីកាន់តែងាយស្រួលឆាប់រហ័សនិងស្របច្បាប់។
[youtube id= “5rl2aSKuTQQ”]