រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិននិង ឯកឧត្តម ធូ ភា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំស្តីពីពីការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន តាមព្រំដែន ជាមួយឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ នៅការិយាល័យទេសចរណ៍ និងពាណិជ្ជកម្មព្រំដែនកម្ពុជា-ថៃ ផ្សារបានឡែមព្រះរាជាណចក្រថៃឡង់។
នៅក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី បានមានប្រសាសន៍ ថា៖ កន្លងមក កិច្ចសហប្រតិបត្តិការ រវាងការិយាល័យ BLO ខេត្តប៉ៃលិន និង ខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ជាមួយការិយាល័យ BLO ខេត្តចាន់បុរី ប្រទេសថៃ មានភាពរលូន ល្អប្រសើ ហើយយើងបានធ្វើការងារបង្រ្កាប ទប់ស្កាត់ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត នៅតាមខ្សែបន្ទាត់ព្រំដែន បានមកជាច្រើកករណីផងដែរ។ ប៉ុន្តែបទល្មើសនៅតែមាន តម្រូវអោយយើងត្រូវតែបន្តបន្តសហការគ្នា អោយបានកាន់តែល្អប្រសើបន្ថែមទៀត លើការងារទាំងអស់នេះ ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការិយាល័យ BLO កម្ពុជា និង ថៃ បានមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាយូមកហើយ លើការងារអប់រំផ្សព្វផ្សាយ ការបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមព្រំដែន និងធ្វើការផ្លាស់ប្តូរព័ត៌មាន រវាងគ្នា ពាក់ព័ន្ធនឹងការដាំដុះ ការផលិត ការចរាចរណ៍ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងការចរាចរណ៍សារធាតុគីមីផ្សំផងដែរ ។ ឯកឧត្តមបានមានប្រសាសន៍សំដែងការរីករាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការគ្នាអោយបានខ្លាំងក្លាថែមទៀតលើការងារពង្រឹង និងទប់ស្កាត់ បទល្មើសគ្រឿងញៀនឆ្លងដែន និងការជួញដូរមនុស្ស ការជួញដូរអាវុធ ព្រមទាំងទំនិញគេចពន្ធ ដោយខុសច្បាប់ តាមបន្ទាត់ព្រំដែន ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានសំនូមពរ ដល់ភាគីថៃ សូមបន្តសហប្រតិបត្តិការល្អលើបញ្ហាមួយចំនួនទៀតដូចជា៖ ការប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនថ្មី Border Pass ,ការកសាងស្ពានឆ្លងព្រំដែន, បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ និងការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តចាន់បុរី-ប៉ៃលិនផងដែរ៕ វួច ពឿន