លោកស្រី ស្រីុ ចាន់អេង រៀបចំកម្មវិធីពិសារអាហារសាមគ្គីអបអរសាទ័រប្រជាពលរដ្ឋភូមិចំការកាហ្វេ និងភូមិ អូរច្រាលើ


ថ្ងៃ សៅរ៍ ទី១៨ និងថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨ លោកស្រី ស្រីុ ចាន់អេង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា និងជាប្រធានក្រុមការងារចុះជួយភូមិចំការកាហ្វេ និងភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបចំកម្មវិធីពិសារអាហារសាមគ្គីអបអរសាទ័រប្រជាពលរដ្ឋក្នុងភូមិទាំងពីរ គឺភូមិចំការកាហ្វេ និងភូមិ អូរច្រាលើ ដើម្បីជាការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក៕