លោក សុទ្ធ ឃុនថាល់ ប្រធានក្រុមការងារចុះជួយភូមិវត្ត និងភូមិអូរតាប្រាង ចុះសួរសុខទុក្ខ និងនាំយកថវិកាចែកជូនដល់ស្រ្តីសំរាលកូនចំនួន៩គ្រួសារ


ថ្ងៃច័ន្ទ ១១រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២១០៨ លោក សុទ្ធ ឃុនថាល ប្រធានក្រុមការងារចុះជួយភូមិវត្ត និងភូមិអូរតាប្រាង ព្រមទាំងសមាជិក សមាជិការ ក្រុមការងារមួយចំនួនទៀត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅជួយឧបត្ថម្ភដល់ស្រ្តីសំរាលកូនខ្ចីចំនួន ៩គ្រួសារ រស់នៅក្នុងភូមិវត្ត និងភូមិអូតាប្រាង ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងចំណោមស្រ្តីសំរាលកូនទាំង៩គ្រួសារនេះ មាន ៤គ្រួសារ រស់នៅក្នុងភូមិវត្ត គឺ៖គ្រួសារទី១/ ប្រពន្ធឈ្មោះ អុន សុខអេង និងប្តីឈ្មោះ សុខ សុវ៉ាត ឧបត្ថម្ភ ចំនួន ១០០,០០០៛។  គ្រួសារទី២/ ប្រពន្ធឈ្មោះ សឿន សេងនី និងប្តីឈ្មោះ ហៃ ម៉េងឈាង ឧបត្ថម្ភ ចំនួន ១០០,០០០៛ ។ គ្រួសារទី៣/ ប្រពន្ធឈ្មោះ ផល ផាវីត និងប្តីឈ្មោះ រួន វណ្ណរិទ្ធិ ឧបត្ថម្ភ ចំនួន ១០០,០០០៛ និងគ្រួសារទី៤/ ប្រពន្ធឈ្មោះ យ៉ាង ស្រីម៉ៅ និងប្តីឈ្មោះ លី និរន្ត ឧបត្ថម្ភ ចំនួន ១០០,០០០៛។ ដោយឡែកនៅក្នុងភូមិអូតាប្រាង លោក សុទ្ធ ឃុនថាល់ និងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកថវិកា ជួយឧបត្ថម្ភស្រ្តីសំរាលកូនចំនួន៥ គ្រួសារ គឺ៖  គ្រួសារទី១/ ប្តីឈ្មោះ នី សាវៈ និងប្រពន្ធឈ្មោះ វេន មុំ បានឧបត្ថម្ភ ចំនួន ២២០,០០០៛ ។ គ្រួសារទី២/ ប្តីឈ្មោះ សុខ សុវណ្ណ និងប្រពន្ធឈ្មោះ សន រដ្ឋា បានឧបត្ថម្ភ ចំនួន ១០០,០០០៛។ គ្រួសារទី៣/ ប្តីឈ្មោះ ប្រាក់ រឹត និងប្រពន្ធឈ្មោះ អុល តូច បានឧបត្ថម្ភ ចំនួន ១០០,០០០៛ ។គ្រួសារទី៤/ ប្តីឈ្មោះ ហ៊ាង ធារឹទ្ធិ និងប្រពន្ធឈ្មោះ ភាវ សុភា បានឧបត្ថម្ភ ចំនួន ១០០,០០០៛ និងគ្រួសារទី៥/ ប្រពន្ធឈ្មោះ យិន ស្រីលីន បានឧបត្ថម្ភ ចំនួន ១០០,០០០៛។

ក្នុងឳកាសនោះដែរ លោក សុទ្ធ ឃុនថាល់ និង ក្រុមការងារក៏បានឆ្លៀតចុះសួរសុខទុក្ខលោកយាយចាស់ជរា នៅក្នុងភូមិវត្ត ឈ្មោះ គឹម រឹទ្ធី និងបានឧបត្ថម្ភថវិកាជូនលោកយាយចំនួន ១០០,០០៛។ បានជួយឧបត្ថម្ភដល់លោក កែ សាម៉ុន ដែលលោកកំពុងមានជំងឺ ចំនួន១០០,០០៛ និងបានចូលរួមជាថវិកាក្នុងពិធីបុណ្យសពកុមារ ហឿន បញ្ញានុត ចំនួន ១០០,០០០៛ផងដែរ។

លោក សុទ្ធ ឃុនថាល ប្រធានក្រុមការងារចុះជួយភូមិវត្ត និងភូមិអូរតាប្រាងបានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខ ការនឹករលឹកពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ចំពោះប្រជាពលរដ្ឋទាំងអស់។ លោកបានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន, បាននាំមកនូវសុខ​សន្តិភាព និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់។ ជាក់ស្តែងនៅក្នុងខេត្តប៉ៃលិន ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន, ក្រុមការងារចុះជួយភូមិវត្ត និងភូមិអូរតាប្រាងតែងតែចុះដល់មូលដ្ឋានប្រជាពលរដ្ឋ ស្វែងយល់ពីការលំបាក ការងាយស្រួល និងបញ្ហាប្រឈមនានា ដើម្បីជួយដោះស្រាយជួនប្រជាពលរដ្ឋយើងអោយបានទាន់ពេលវេលា មិនទុកអោយពលរដ្ឋណាម្នាក់រងទុក្ខលំបាកដោយគ្មានការជួយអន្តរាគមន៍នោះឡើយ៕

ដោយ៖​វួច ពឿន